Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ដូច្នេះ គេ​ច្រូត​ស្រងែ ហើយ​យក​ទៅ​ដុត​ចោល​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 ដូច្នេះ ដូចដែល​ស្រងែ​ត្រូវ​ប្រមូល ហើយ​ត្រូវ​ដុត​ក្នុង​ភ្លើង​យ៉ាងណា នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ដូច្នេះ​ ដែល​គេ​ប្រមូល​ស្រងែ​ដុត​បន្សុស​នឹង​ភ្លើង​យ៉ាង​ណា​ នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​ ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:40
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ ទោះ​ក្នុង​សម័យ​នេះ ឬ​នៅ​ឯ​បរ​លោក​ក៏​ដោយ»។


រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ និង​សេចក្តី​បញ្ឆោត​របស់​ទ្រព្យ​សម្បត្តិ ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​កើត​ផល​បាន​ឡើយ។


សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។


នៅ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពួក​ទេវតា​នឹង​ចេញ​មក ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​មនុស្ស​សុចរិត


កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?»


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


ហេតុ‌កា​រណ៍​ទាំង​នោះ​បាន​កើត​ឡើង​ដល់​ពួក​លោក​ទុក​ជា​គំរូ ហើយ​បាន​ចែង​ទុក​សម្រាប់​ទូន្មាន​យើង ដែល​យើង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។


ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម