បន្ទាប់មក ព្រះអង្គហាមផ្ដាច់មិនឲ្យពួកសិស្សប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។
ម៉ាកុស 8:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គហាមផ្តាច់មិនឲ្យគេប្រាប់អ្នកណាអំពីព្រះអង្គឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏ហាមពួកគេមិនឲ្យប្រាប់អ្នកណាអំពីព្រះអង្គឡើយ។ Khmer Christian Bible ព្រះអង្គក៏ព្រមានមិនឲ្យពួកគេនិយាយប្រាប់អ្នកណាអំពីព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូហាមប្រាមសិស្ស*មិនឲ្យនិយាយប្រាប់គេអំពីព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីដំណើរទ្រង់សោះ អាល់គីតាប អ៊ីសាហាមប្រាមសិស្សមិនឲ្យនិយាយប្រាប់គេអំពីគាត់ឡើយ។ |
បន្ទាប់មក ព្រះអង្គហាមផ្ដាច់មិនឲ្យពួកសិស្សប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់អ្នកណាឲ្យដឹងឡើយ តែចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។
ពេលនោះ ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែ ព្រះអង្គហាមគេខ្លាំងយ៉ាងណា គេរឹតតែប្រកាសពីហេតុការណ៍នោះកាន់តែខ្លាំងយ៉ាងនោះដែរ។
ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។
ពេលកំពុងចុះពីភ្នំមក ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាពីការដែលបានឃើញនោះឡើយ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ។