Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌យេស៊ូ​ហាម‌ប្រាម​សិស្ស*​មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ព្រះអង្គ​ក៏​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណា​អំពី​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ពេល​នោះ ព្រះ‌អង្គ​ហាម​ផ្តាច់​មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​អំពី​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ទ្រង់​ក៏​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​ដំណើរ​ទ្រង់​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 អ៊ីសា​ហាម‌ប្រាម​សិស្ស​មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​គាត់​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហាម​ពួក​សិស្ស*​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះអង្គ​ជា​ព្រះ‌គ្រិស្ត*​ឡើយ។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា​អ្នក​ជា​មែន»។


ព្រះ‌យេស៊ូ​បាន​ហាម‌ប្រាម​ពួក​គេ មិន​ឲ្យ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​នរណា​សោះ​ឡើយ។ ប៉ុន្តែ ទោះ​បី​ព្រះអង្គ​ហាម‌ប្រាម​យ៉ាង​ណា​ក៏​ដោយ គេ​រឹត​តែ​ប្រកាស​ខ្លាំង​ឡើងៗ។


ព្រះ‌យេស៊ូ​ប្រាប់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។


ពេល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី ព្រះអង្គ​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ‌ការណ៍ ដែល​ខ្លួន​បាន​ឃើញ​ប្រាប់​នរណា​ឡើយ រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។


ព្រះ‌យេស៊ូ​ក៏​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម