ម៉ាកុស 8:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងមានបន្ទូលថា៖“កុំចូលក្នុងភូមិឡើយ”។ Khmer Christian Bible ព្រះអង្គឲ្យគាត់ទៅផ្ទះវិញ ដោយមានបន្ទូលថា៖ «ចូរអ្នកកុំចូលទៅក្នុងក្រុងអី» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។ អាល់គីតាប អ៊ីសាប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានប្រសាសន៍ថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ |
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់អ្នកណាឲ្យដឹងឡើយ តែចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។
ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។
ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
ពេលនោះ ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែ ព្រះអង្គហាមគេខ្លាំងយ៉ាងណា គេរឹតតែប្រកាសពីហេតុការណ៍នោះកាន់តែខ្លាំងយ៉ាងនោះដែរ។
ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?»
ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។