នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង។
ម៉ាកុស 8:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។ ព្រះគម្ពីរខ្មែរសាកល គាត់សម្លឹងមើល ហើយទូលថា៖ “ខ្ញុំឃើញមនុស្ស គឺមើលទៅដូចជាដើមឈើកំពុងដើរ”។ Khmer Christian Bible គាត់ក៏សម្លឹងមើល រួចទូលថា៖ «ខ្ញុំមើលឃើញមនុស្ស តែខ្ញុំឃើញពួកគេដូចជាដើមឈើកំពុងដើរ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះបើកភ្នែកឡើងទូលថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ អាល់គីតាប បុរសនោះបើកភ្នែកឡើង ឆ្លើយថា៖ «ខ្ញុំឃើញមនុស្សដើរស្ទុងៗ មើលទៅដូចជាដើមឈើ»។ |
នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង។
ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រឹលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់
ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?»
ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
ពេលកាអាលឃើញពួកគេ គាត់ក៏ប្រាប់សេប៊ុលថា៖ «មើល៍ មានមនុស្សចុះពីកំពូលភ្នំមកហើយ!» ប៉ុន្ដែ សេប៊ុលឆ្លើយថា៖ «មិនមែនទេ គឺស្រមោលភ្នំដែលអ្នកមើលទៅឃើញដូចជាមនុស្សទេតើ!»។