ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
ម៉ាកុស 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គក៏យាងចេញពីគេ ហើយចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏យាងចាកចេញពីពួកគេ រួចជិះទូកវិញ ឆ្លងទៅត្រើយម្ខាង។ Khmer Christian Bible ព្រះអង្គក៏ចាកចេញពីគេ ហើយឡើងទូកវិញឆ្លងទៅត្រើយម្ខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គយាងចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់យាងចេញពីគេ ចុះទូកឆ្លងទៅឯត្រើយម្ខាងវិញ។ អាល់គីតាប បន្ទាប់មក អ៊ីសាចាកចេញពីគេ ចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ |
ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
កាលណាប្រជាជននេះ ឬហោរាណាម្នាក់ ឬសង្ឃណាម្នាក់ សួរអ្នកថា៖ តើបន្ទុករបស់ព្រះយេហូវ៉ាជាអ្វី? អ្នកត្រូវឆ្លើយតបទៅគេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នករាល់គ្នាហ្នឹងហើយជាបន្ទុក យើងនឹងបោះបង់អ្នករាល់គ្នាចោល។
ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!
កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។
ព្រះអង្គដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះសួររកតែទីសម្គាល់ដូច្នេះ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានដល់មនុស្សជំនាន់នេះឡើយ»។
ពេលនោះ ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ ហើយនៅក្នុងទូក គេមានតែនំប៉័ងមួយដុំប៉ុណ្ណោះ។
ពេលនោះ មនុស្សទាំងអស់ដែលនៅជុំវិញស្រុកគេរ៉ាស៊ីន បានសូមឲ្យព្រះអង្គយាងចេញពីពួកគេ ដ្បិតគេភ័យខ្លាចជាខ្លាំង។ ដូច្នេះ ព្រះអង្គក៏យាងចុះទូក ត្រឡប់ទៅវិញ។
កាលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរជឿដល់ពន្លឺចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ»។ កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គក៏យាងចេញទៅ ដោយកំបាំងពីគេ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងរកខ្ញុំ ហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នា ឯកន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបានទេ»។
តែដោយព្រោះសាសន៍យូដាចេះតែទាស់ទទឹង ហើយជេរប្រមាថលោកផងនោះ លោកក៏រលាស់អាវខ្លួន ហើយមានប្រសាសន៍ថា៖ «ចូរឲ្យឈាមអ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។
យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។