តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីដែលចូលទៅក្នុងមាត់ វាចូលទៅក្នុងពោះ ហើយចេញទៅក្នុងបង្គន់?
ម៉ាកុស 7:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ទេតើ!» (ព្រះអង្គមានព្រះបន្ទូលដូច្នេះ បញ្ជាក់ថា អាហារទាំងអស់សុទ្ធតែស្អាត)។ ព្រះគម្ពីរខ្មែរសាកល ដ្បិតវាមិនចូលក្នុងចិត្តទេ គឺចូលក្នុងពោះ ហើយចេញទៅក្នុងបង្គន់”។ ដូច្នេះ ព្រះអង្គបញ្ជាក់ថាអាហារទាំងអស់សុទ្ធតែបរិសុទ្ធ។ Khmer Christian Bible ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតរបស់នោះមិនបានចូលទៅក្នុងចិត្ត គឺចូលទៅតែក្នុងពោះប៉ុណ្ណោះ រួចចេញទៅក្នុងបង្គន់ ដូច្នេះ អស់ទាំងអាហារឈ្មោះថា ជារបស់ស្អាតវិញ អាល់គីតាប ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្ដទេគឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ អ៊ីសាបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ |
តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីដែលចូលទៅក្នុងមាត់ វាចូលទៅក្នុងពោះ ហើយចេញទៅក្នុងបង្គន់?
ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ
ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។
ព្រះសូរសៀងនោះបន្លឺមកកាន់លោកម្តងទៀតថា៖ «អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!»។
ប៉ុន្ដែ ព្រះសូរសៀងនោះក៏បន្លឺពីលើមេឃមកម្តងទៀតថា៖ "អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!"។
អ្នកខ្លះទៀតពោលថា៖ «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។