Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:19 - ព្រះគម្ពីរខ្មែរសាកល

19 ដ្បិត​វា​មិន​ចូល​ក្នុង​ចិត្ត​ទេ គឺ​ចូលក្នុង​ពោះ ហើយ​ចេញទៅ​ក្នុង​បង្គន់”។ ដូច្នេះ ព្រះអង្គ​បញ្ជាក់​ថា​អាហារ​ទាំងអស់​សុទ្ធ​តែ​បរិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ព្រោះ​វា​មិន​មែន​ចូល​ទៅ​ក្នុង​ចិត្ដ​គេ​ទេ​ តែ​ចូល​ទៅ​ក្នុង​ពោះ​គេ​វិញ​ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់»​ ដូច្នេះ​អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់​ទេ​តើ!» (ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ បញ្ជាក់​ថា អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ ព្រះអង្គ​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ដ​ទេ​គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​មក​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់»។ អ៊ីសា​បញ្ជាក់​ថា​គ្រប់​អាហារ​សុទ្ធ​តែ​បរិសុទ្ធ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​ដែល​ចូល​តាម​មាត់ គឺ​ចូល​ក្នុង​ពោះ ហើយ​ចេញ​ទៅក្នុង​បង្គន់?


“អាហារ​សម្រាប់​ក្រពះ ហើយ​ក្រពះ​សម្រាប់​អាហារ” ក៏ប៉ុន្តែ​ព្រះ​នឹង​បំផ្លាញ​ទាំងពីរ​។ រូបកាយ​មិនមែន​សម្រាប់​អំពើអសីលធម៌ខាងផ្លូវភេទ​ទេ គឺ​សម្រាប់​ព្រះអម្ចាស់​វិញ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ​។


នោះក៏​មាន​សំឡេង​និយាយ​ពី​លើមេឃ​ជាលើកទីពីរ​ថា​:‘អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ’។


នោះក៏​មាន​សំឡេង​និយាយ​នឹង​គាត់​ម្ដងទៀត​ជាលើកទីពីរ​ថា៖“អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ”។


យ៉ាងណាមិញ ចូរ​ចែកទាន​ពី​អ្វីៗ​ដែល​នៅ​ខាងក្នុង​ចុះ នោះ​មើល៍! អ្វីៗ​ទាំងអស់​នឹង​បាន​ស្អាត​សម្រាប់​អ្នករាល់គ្នា​។


ដូច្នេះ កុំឲ្យអ្នកណា​រិះគន់​អ្នករាល់គ្នា​អំពី​ការហូប ការផឹក ឬ​ក្នុង​រឿង​ពិធីបុណ្យ ថ្ងៃចូលខែ ឬ​ថ្ងៃសប្ប័ទ​ឡើយ​។


ព្រះអង្គ​ក៏​មានបន្ទូលថា​៖“តើ​អ្នករាល់គ្នា​ក៏​ខ្វះសមត្ថភាពយល់ដឹង​ដល់ថ្នាក់ហ្នឹង​ដែរ​ឬ​? តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​ពី​ខាងក្រៅ​ដែល​ចូល​ក្នុង​មនុស្ស មិនអាច​ធ្វើឲ្យ​មនុស្ស​សៅហ្មង​បានឡើយ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម