Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ​សូរ​សៀង​នោះ​បន្លឺ​មក​កាន់​លោក​ម្តង​ទៀត​ថា៖ «អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 នោះក៏​មាន​សំឡេង​និយាយ​នឹង​គាត់​ម្ដងទៀត​ជាលើកទីពីរ​ថា៖“អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 សំឡេង​នោះ​បាន​និយាយ​មក​គាត់​ជា​លើក​ទី​ពីរ​ថា៖​ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បន្ទាប់​មក ពេត្រុស​បាន​ឮ​សំឡេង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា ហ៊ូកុំ​ហាម​ឃាត់​នោះ​ឡើយ!»។

សូមមើលជំពូក ចម្លង




កិច្ចការ 10:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។


ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់​ទេ​តើ!» (ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ បញ្ជាក់​ថា អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត)។


ហេតុ‌ការណ៍នេះបាន​កើត​ឡើង​បី​ដង រួច​វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញភ្លាម​បាត់​ទៅ។


លោកមានប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​ជាមួយ​សាសន៍​ដទៃ ឬ​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ។


ប៉ុន្ដែ ព្រះ​សូរសៀង​នោះក៏​បន្លឺ​ពី​លើ​មេឃ​មក​ម្តង​ទៀត​ថា៖ "អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!"។


គឺ​យើង​គួរ​សរសេរ​ទៅប្រាប់​គេ ឲ្យ​ចៀស​វាង​ត្រឹម​តែ​ម្ហូប​អាហារ​ដែល​សែន​បាន​ដល់​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​ឈាម​ប៉ុណ្ណោះបាន​ហើយ


គឺ​ឲ្យ​ចៀស​វាង​តែ​ម្ហូប​អាហារ​ដែល​បាន​សែន​ដល់​រូប​ព្រះ ឈាម សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចៀស​វាង​របស់​ទាំង​នេះបាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ»។


ព្រះ‌អង្គ​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​ស្អាត​ដោយ​សារ​ជំនឿ។


ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។


មិន​ត្រូវ​បំផ្លាញ​កិច្ច‌ការ​របស់​ព្រះ ព្រោះ​តែ​រឿង​អាហារ​ណា​នោះ​ឡើយ។ តាម​ពិត អ្វីៗ​សុទ្ធ​តែ​ស្អាត​ទាំង​អស់ តែ​ចំពោះ​អ្នក​ណា​ដែល​បរិ‌ភោគ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល អ្នក​នោះ​បែរ​ជា​អាក្រក់​វិញ។


ចូរ​បរិ‌ភោគ​អ្វីៗ​ទាំង‌អស់​ដែល​គេ​ល​ក់​នៅ​ទី​ផ្សារ​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ


គ្រប់​ទាំង​អស់ជា​ស្អាត​បរិសុទ្ធ ដល់​អ្នក​ណា​ដែល​ស្អាត​បរិសុទ្ធ តែ​ចំពោះ​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ នោះ​គ្មាន​អ្វី​ស្អាត​បរិសុទ្ធ​ឡើយ គឺ​គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​មនសិការ។


ហើយ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ក៏​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ដល់​ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយ​គី‌ឡូ‌ម៉ែត្រ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម