ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​នៅ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​នឹង​មាន​ថ្ងៃ​មកដល់ ដែល​កូនកំលោះ​ត្រូវបាន​យកចេញ​ពី​ពួកគេ នៅ​ថ្ងៃ​នោះ​ទើប​ពួកគេ​តមអាហារ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​នឹង​មាន​ថ្ងៃមក​ដល់​ ពេល​កូន​កំលោះ​ត្រូវ​ឃ្លាត​ទៅ​ គេ​នឹង​តម​អាហារ​នៅ​ថ្ងៃនោះ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​យក​ចេញ​ពី​ពួក​មិត្រ​សំឡាញ់​ទៅ នៅ​គ្រា​នោះ​គេ​នឹង​តម​វិញ

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។

សូមមើលជំពូក



ម៉ាកុស 2:20
29 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ​មហាក្សត្រ​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ ដោយ​សោភ័ណភាព​របស់បុត្រី ដ្បិត​ព្រះ‌អង្គ​ជា​ម្ចាស់របស់​បុត្រី ចូរ​ចុះ​ចូល​នឹង​ព្រះ​រាជាទៅ!


ចូរ​ចេញ​មក មើល​ព្រះបាទ​សាឡូម៉ូន​ចុះ ឱ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ ទ្រង់​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ ក្នុង​ថ្ងៃ​វិវាហ‌មង្គល​របស់​ទ្រង់ គឺ​នៅ​ថ្ងៃ​ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ រីក‌រាយ​សប្បាយ។


ដ្បិត​ព្រះ​ដែល​បង្កើត​អ្នក​មក ព្រះ‌អង្គ​ជា​ប្តី​របស់​អ្នក​ហើយ ព្រះ‌នាម​ព្រះ‌អង្គ គឺ​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ព្រះ​ដ៏​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​នៃ​លោកីយ​ទាំង​មូល។


ដ្បិត​ដែល​មនុស្ស​កំលោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​រួម​នឹង​អ្នក​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្តី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​របស់​អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។


ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «យប់​នេះ អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ"


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «តើ​ភ្ញៀវ​ដែល​មក​ចូល​រួម​ពិធី​មង្គលការ អាច​កាន់​ទុក្ខ​កើត​ដែរ​ឬ ពេល​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។


ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ​គ្នា តើ​អាច​ឲ្យ​ភ្ញៀវ​តម​អាហារ​បាន​ឬ? ដរាប​ណា​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ គេ​មិន​អាច​តម​អាហារ​បាន​ទេ។


គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀក​បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ បំណាស់​ថ្មី​នឹង​ទាញ​សម្លៀក​បំពាក់​ចាស់ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «នឹង​មាន​គ្រា​មក​ដល់ ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស តែ​នឹង​មិន​ឃើញ​ឡើយ។


ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ»។


អ្នក​រាល់​គ្នា​តែង​មាន​អ្នកក្រី​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នករាល់​គ្នា​រហូត​ទេ»។


កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ​ដែរ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ។


ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌វរបិតា​មក ហើយ​បាន​មក​ក្នុង​ពិភព​លោក​នេះ ក៏​នឹង​ចេញ​ពី​ពិភព​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ»។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះ‌អង្គ​ឲ្យ​មក។


ទូល​បង្គំ​មិន​នៅ​ក្នុង​ពិភព​លោក​នេះ​ទៀត​ទេ តែ​អ្នក​ទាំង​នេះ​នៅ​ក្នុង​ពិភព​លោក​នេះ​នៅ​ឡើយ ហើយ​ទូល​បង្គំ​នឹង​ទៅ​ឯ​ព្រះ‌អង្គ ឱ​ព្រះ‌វរបិតា​ដ៏​បរិសុទ្ធ​អើយ សូម​ព្រះ‌អង្គ​រក្សា​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​មក​តែ​មួយ ដូច​យើង​រួម​មក​តែ​មួយ​ដែរ។


ឥឡូវ​នេះ ទូល​បង្គំ​ទៅ​ឯ​ព្រះ‌អង្គ តែ​សេចក្តី​ទាំង​នេះ​ដែល​ទូល​បង្គំ​និយាយ​នៅ​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​អំណរ​របស់​ទូល​បង្គំ​បាន​ពោរ‌ពេញ​នៅ​ក្នុង​គេ។


អ្នក​ណា​ដែល​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ជា​កូន​កំលោះ ហើយ​មិត្ត​សម្លាញ់​ដែល​ឈរ​ស្តាប់​គាត់​មាន​អំណរ​ជា​ខ្លាំង ដោយ​សារ​សំឡេង​កូន​កំលោះ ដោយ​ហេតុ​នេះ អំណរ​របស់​ខ្ញុំ​ក៏​ពោរ‌ពេញ​ឡើង។


កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។


កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។


ដែល​ត្រូវ​គង់​នៅ​ស្ថាន‌សួគ៌ រហូត​ដល់​គ្រប់​ទាំង​អស់​បាន​រៀប​ចំ​ឡើង​វិញ ដូច​សេចក្ដីដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដើម​មក។


មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។


ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​អ្នក​រាល់​គ្នា​សម្រាប់​ប្តី​តែ​មួយ​គត់ ដើម្បី​នាំ​អ្នក​រាល់​គ្នា ដូច​ជា​នាំ​ក្រមុំ​បរិសុទ្ធ យក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ទ។


ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​លំបាក ត្រូវ​អត់​ងងុយ​ជា​ញឹក​ញាប់ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​អាហារ​ជា​ញឹក​ញាប់ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ទៀត​ផង។


ការ​វាយ​ដំ ដាក់​គុក កើត​វឹក‌វរ ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ


ចូរ​យើង​អរ​សប្បាយ ហើយ​រីក​រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ​ចុះ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គលរបស់​កូន​ចៀម​ហើយ ឯ​កូន​ក្រមុំ​របស់​ព្រះ‌អង្គ​ក៏​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ដែរ។


បន្ទាប់​មក មាន​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ពេញ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។