ម៉ាកុស 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ និងពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចជាព្រះអង្គបានមានព្រះបន្ទូលទុកស្រាប់»។ ព្រះគម្ពីរខ្មែរសាកល ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។ Khmer Christian Bible រួចចូរទៅប្រាប់ពួកសិស្ស និងលោកពេត្រុសថា ព្រះអង្គកំពុងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានប្រាប់» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាងទៅប្រាប់សិស្សរបស់ព្រះអង្គ ព្រមទាំងលោកពេត្រុសផងថា “ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលទុកស្រាប់”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក អាល់គីតាប ចូរនាងទៅប្រាប់សិស្សរបស់អ៊ីសា ព្រមទាំងពេត្រុសផងថា “អ៊ីសាទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញអ៊ីសា ដូចគាត់បានប្រាប់ទុកស្រាប់”»។ |
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំ ឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
ដូច្នេះចូរទៅជាប្រញាប់ ហើយប្រាប់ពួកសិស្សរបស់ព្រះអង្គថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ ឥឡូវនេះ ទ្រង់យាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ»។
ពួកនាងក៏រត់ចេញពីផ្នូរទាំងភ័យញ័រ ហើយស្រឡាំងកាំង ក៏មិនបាននិយាយអ្វីប្រាប់អ្នកណាសោះ ព្រោះពួកនាងភ័យខ្លាច។
ក្រោយមក ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យពួកសិស្សឃើញម្តងទៀត នៅមាត់សមុទ្រទីបេរាស ហើយព្រះអង្គបង្ហាញអង្គទ្រង់ឲ្យគេឃើញបែបយ៉ាងនេះ
ព្រះអង្គបានលេចឲ្យអស់អ្នកដែលបានឡើងពីស្រុកកាលីឡេ មកក្រុងយេរូសាឡិមជាមួយព្រះអង្គបានឃើញ អស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះជាស្មរបន្ទាល់របស់ព្រះអង្គដល់ប្រជាជន។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។