ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 15:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “អ្ហាៈ! អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ

សូមមើលជំពូក

Khmer Christian Bible

ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ

សូមមើលជំពូក

អាល់គីតាប

មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​អ៊ីសា ទាំង​គ្រវី​ក្បាល​ដាក់​គាត់ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ

សូមមើលជំពូក



ម៉ាកុស 15:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។


ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយ ហើយ​គេ​តំ​ណាល​ពីការ​ឈឺ​ចាប់​របស់​អស់​អ្នក ដែល​ព្រះ‌អង្គ​បាន​វាយឲ្យ​របួស។


ដ្បិត​គឺ​ដោយ​យល់​ដល់​ព្រះ‌អង្គ​ហើយ បាន​ជា​ទូល‌បង្គំ​ទ្រាំ​ទ្រ​ពាក្យ​ដំណៀល ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ។


ឱ​អ្នក​រាល់​គ្នា​ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ? សូម​ពិចា‌រណា​មើល បើ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។


អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?»


ហើយ​និយាយ​ថា៖ «អ្នក​នេះ​បាន​និយាយ​ថា "ខ្ញុំ​អាច​បំផ្លាញ​ព្រះ‌វិហារ​របស់​ព្រះ‌ចោល ហើយ​សង់​ឡើង​វិញ​បាន ក្នុង​រវាង​បី​ថ្ងៃ"»។


«យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា "ខ្ញុំ​នឹង​បំផ្លាញ​ព្រះ‌វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​នេះ​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​មួយ​ទៀត ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស"»។


[ដូច្នេះ​ក៏​បាន​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «គេ​បាន​រាប់​បញ្ចូល​ព្រះ‌អង្គ​ជា​មួយ​ពួក​ទទឹង​ច្បាប់» ។]


ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​ចុះ​ពី​ឈើ​ឆ្កាង​មក»។