កាលបាននាំពួកគេមកខាងក្រៅហើយ ទេវតា ប្រាប់ថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលមកក្រោយ ក៏កុំឈប់នៅស្រុកវាលណាមួយឲ្យសោះ! ចូររត់គេចទៅឯភ្នំទៅ ក្រែងអ្នកត្រូវវិនាស»។
មីកា 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែល បានឃើញមាននៅក្នុងឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ! អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន ឲ្យប្រព្រឹត្តអំពើបាប ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះដោយសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែលបានឃើញមាននៅក្នុងឯង អាល់គីតាប អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ! អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន ឲ្យប្រព្រឹត្តអំពើបាប ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រអែល ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។ |
កាលបាននាំពួកគេមកខាងក្រៅហើយ ទេវតា ប្រាប់ថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលមកក្រោយ ក៏កុំឈប់នៅស្រុកវាលណាមួយឲ្យសោះ! ចូររត់គេចទៅឯភ្នំទៅ ក្រែងអ្នកត្រូវវិនាស»។
ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។
បណ្ដាមនុស្សទាំងប៉ុន្មានក៏ដឹកស្រូវឱក និងចំបើងសម្រាប់សេះ និងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងៗខ្លួន។
មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ។
ស្តេចអាសស៊ើរចាត់ថើថាន និងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើន ឲ្យទៅឯស្ដេចហេសេគា នៅក្រុងយេរូសាឡិម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡិមហើយ គេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក។
ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សព្រះបាទអ័ហាប់ដែរ ព្រោះទ្រង់បានយកបុត្រីរបស់ព្រះបាទអ័ហាប់ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
ក្រោយនោះមក ព្រះបាទសានហេរីប ជាស្តេចអាសស៊ើរ ទ្រង់ចាត់រាជទូតទៅក្រុងយេរូសាឡិម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកជួបព្រះបាទហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិម និយាយថា៖
ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ?
លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?»
រួចស្តេចអាសស៊ើរចាត់រ៉ាបសាកេ ឲ្យនាំពលទ័ពយ៉ាងធំ ពីក្រុងឡាគីស ទៅឯស្តេចហេសេគា នៅក្រុងយេរូសាឡិម លោកក៏ឈរនៅត្រង់ប្រឡាយទឹក នៃព្រះខាងលើ តាមផ្លូវទៅឯចម្ការជាងប្រមោក។
ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរ ឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ។
យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា
ពេលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងច្បាំងនឹងក្រុងយេរូសាឡិម និងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺក្រុងឡាគីស និងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
បណ្ដាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅ ដោយព្រោះសូរពលសេះ និងពលធ្នូ គេចូលទៅក្នុងព្រៃស្តុក ហើយឡើងទៅលើថ្មដា ទីក្រុងទាំងឡាយត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ
ឯអូហូលីបា ជាប្អូន ក៏ឃើញដូច្នោះដែរ ប៉ុន្តែ បានប្រព្រឹត្តខូចអាក្រក់ជាងទៅទៀត ដោយជាប់ចិត្តស្រឡាញ់គេ ហើយដោយការពេស្យារបស់វា ដែលលើសជាងការពេស្យារបស់បងខ្លួន។
នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ?
ដូច្នេះ ព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិម ក៏ផ្ញើសារទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន និងព្រះបាទពារ៉ាមជាស្តេចក្រុងយ៉ារមុត ព្រះបាទយ៉ាភាជាស្តេចក្រុងឡាគីស ហើយព្រះបាទដេបៀរ ជាស្តេចក្រុងអេក្លុនថា៖
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។