ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។
ភីលីព 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាសាសន៍ហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រឹត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបី; ខ្ញុំជាពូជពង្សអ៊ីស្រាអែល ពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ; ខាងឯក្រឹត្យវិន័យ ខ្ញុំជាពួកផារិស៊ី; Khmer Christian Bible ខ្ញុំកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ ហើយខាងគម្ពីរវិន័យ ខ្ញុំជាអ្នកខាងគណៈផារិស៊ី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺខ្ញុំបានទទួលពិធីកាត់ស្បែក*ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រាអែលក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ខ្ញុំជាហេប្រឺ កើតពីជាតិហេប្រឺ។ រីឯផ្នែកក្រឹត្យវិន័យ*វិញ ខ្ញុំនៅខាងគណៈផារីស៊ី* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រិត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី អាល់គីតាប គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី |
ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។
គ្រប់ទាំងកូនប្រុសៗនៅគ្រប់តំណតទៅ ទោះបើកើតនៅក្នុងផ្ទះរបស់អ្នក ឬក៏បានយកប្រាក់ទិញពីសាសន៍ដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ពេលកើតមកបានប្រាំបីថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ។
ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេព្រើរមក ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុស ដែលត្រូវជាប់ក្នុងគុកជ្រៅដូច្នេះឡើយ»។
នៅទីនោះ មានយុវជនសាសន៍ហេព្រើរម្នាក់ ជាអ្នកបម្រើរបស់មេកងរក្សាព្រះអង្គនៅជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏តំណាលសប្តិប្រាប់គាត់ រួចគាត់បានកាត់ស្រាយប្រាប់យើងខ្ញុំ តាមសប្តិរៀងៗខ្លួន។
លោកប្រាប់គេថា៖ «ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក»។
នៅថ្ងៃទីប្រាំបី គេមកធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយគេចង់ដាក់ឈ្មោះទារកនោះថា "សាការី" តាមឈ្មោះឪពុក
លុះដល់គម្រប់ប្រាំបីថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនពេលទ្រង់ចាប់កំណើតក្នុងផ្ទៃ។
«ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានមករស់នៅទីក្រុងនេះ បានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរឹង នៅទៀបជើងរបស់លោកកាម៉ាលាល ហើយខ្ញុំមានចិត្តខ្នះខ្នែងចំពោះព្រះ ដូចអ្នករាល់គ្នានៅថ្ងៃនេះដែរ។
កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
នៅគ្រានោះ កាលពួកសិស្សមានចំនួនកើនឡើង នោះពួកហេលេន ចាប់តាំងរអ៊ូរទាំទាស់នឹងពួកហេព្រើរ ព្រោះគេធ្វេសក្នុងការចែកចាយអាហារប្រចាំថ្ងៃ ដល់ពួកស្ត្រីមេម៉ាយរបស់ខ្លួន។
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
តើគេជាសាសន៍ហេព្រើរឬ? ខ្ញុំក៏ជាសាសន៍ហេព្រើរដែរ។ តើគេជាសាសន៍អ៊ីស្រាអែលឬ? ខ្ញុំក៏ជាសាសន៍អ៊ីស្រាអែលដែរ។ តើគេជាពូជរបស់លោកអ័ប្រាហាំឬ? ខ្ញុំក៏ជាពូជរបស់លោកដែរ។
កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ