Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 «ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលី‌គា តែ​បាន​មក​រស់​នៅ​ទី​ក្រុង​នេះ បាន​ទទួល​ការ​អប់​រំ តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វ‌បុរស​របស់​យើងយ៉ាង​តឹង​រឹង នៅ​ទៀប​ជើង​របស់​លោក​កាម៉ា‌លាល ហើយ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ព្រះ ដូច​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 “ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 «ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលី‌គា។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ​តាម​ក្រឹត្យ‌វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បងប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម‌ត្រូវ ក្នុង​ក្រិត្យ‌វិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 «ខ្ញុំ​ជា​ជន‌ជាតិ​យូដា​កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា។ ប៉ុន្ដែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ហ៊ូកុំ​នៃ​បុព្វ‌បុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 22:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ហៅ​ពួក​គីបៀន​មក​សួរ​គេ (ពួក​គីបៀន​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​សេស‌សល់ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​ស្តេច​សូល​ចង់​សម្លាប់​គេ​ឲ្យ​ផុត​ពូជ ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)។


ពេល​អេលី‌សេ​ត្រឡប់​ទៅ​ក្រុង​គីល‌កាល​វិញ នៅ​ពេល​នោះ មាន​អំណត់​ក្នុង​ស្រុក។ ឯ​ពួក​ហោរា​បាន​អង្គុយ​នៅ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាក់​ឆ្នាំង​ដាំ​បបរ​ឲ្យ​ពួក​ហោរា​ទាំង​នេះ​ទៅ»។


នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់


បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​ពួក​គ្រូ ក្នុង​ព្រះ‌វិហារ កំពុង​ស្តាប់ និង​សួរ​សំណួរ​ដល់​គេ។


ពេល​នោះ មនុស្ស​ម្នា​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ឃើញ​មនុស្ស​ដែល​អារក្ស​បាន​ចេញ​ទៅ​នោះ កំពុង​អង្គុយ​ទៀប​ព្រះ‌បាទ​ព្រះ‌យេស៊ូវ ទាំង​ស្លៀក​ពាក់ ដឹង​ខ្លួន​ដូច​ធម្មតា ហើយ​គេ​ក៏​ភ័យ​ខ្លាច។


បន្ទាប់​មក លោក​បា‌ណា‌បាស​ក៏ធ្វើ​ដំណើរ​ទៅ​ក្រុង​តើ​សុស ដើម្បី​រក​លោក​សុល


ឲ្យ​នាំ​យក​សំបុត្រ ដែលមាន​សេចក្ដីដូច​តទៅ៖ «យើង​ខ្ញុំ ជា​សាវក ជា​ចាស់​ទុំ និងជា​ពួក​បង‌ប្អូន សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។


លោក​បាន​ធ្វើ​ដំណើរ​រ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គី‌លី‌គា ទាំង​ពង្រឹង​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន​ឡើង។


កាល​បាន​ឮដូច្នេះ គេ​ក៏​លើក​តម្កើង​ព្រះ ហើយពោល​មកកាន់​លោក​ថា៖ «បង​អើយ បង​ឃើញស្រាប់​ហើយ ក្នុង​ចំណោម​សាសន៍​យូដា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​គេ​សុទ្ធ​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ក្រឹត្យ‌វិន័យគ្រប់​គ្នា។


លោក​ប៉ុល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជា​សាសន៍​យូដា មកពី​ក្រុង​តើ‌សុស ស្រុក​គីលី‌គា មិន​មែន​ជាពល​រដ្ឋ​ដែល​មក​ពី​ទី​ក្រុង​ឥត​កេរ្តិ៍​ឈ្មោះ​នោះ​ទេ ដូច្នេះ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។


កាល​បាន​អាន​សំបុត្រ​រួច​ហើយ លោក​ក៏​សួរ​លោក​ប៉ុល​មក​ពី​ខេត្ត​ណា។ ពេល​លោក​ជ្រាប​ថា លោក​ប៉ុល​មក​ពី​ស្រុក​គីលី‌គា


កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។


ពួក​គេ​បាន​ស្គាល់​ទូល​បង្គំ​យូរ​មក​ហើយ ប្រសិន​គេ​ព្រម​ធ្វើ​បន្ទាល់ គេអាច​ធ្វើ​បាន​ថា ទូល​បង្គំ​បាន​រស់​នៅ​ក្នុង​ពួក​ផារិស៊ី ស្រប​តាមគណៈ​មួយ​តឹង​រ៉ឹង​ជាង​គេ​នៅ​ក្នុង​សាសន៍​ទូល​បង្គំ


ទូល​បង្គំ​ផ្ទាល់​ធ្លាប់​គិត​ថា ទូល​បង្គំ​ត្រូវ​តែ​ខំ​ប្រឹង​ជា​ច្រើនទាស់​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត


ប៉ុន្តែ មាន​បុរស​ខាង​ផារិ‌ស៊ី​ម្នាក់នៅ​ក្នុង​ក្រុម​ប្រឹក្សា ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ប្រជាជន​គោរព​គ្រប់​គ្នា ក្រោក​ឈរ​ឡើង ហើយ​បង្គាប់​ឲ្យ​នាំ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន។


ពេល​នោះ មាន​អ្នក​ខ្លះ​មក​ពី​សាលា​ប្រជុំ ដែល​គេ​ហៅថា ក្រុម​សេរីភាព មក​ពី​ស្រុក​គីរេន មក​ពី​ស្រុក​អ័លេ‌ក្សានទ្រា មក​ពី​ស្រុក​គី‌លីគា និង​ស្រុក​អាស៊ី គេ​លើក​គ្នា​ជជែក​ជាមួយ​លោក​ស្ទេផាន។


នៅ​ពេល​នោះ លោក​សុល​នៅ​តែ​គំរាម​កំហែង និង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ‌អម្ចាស់។ គាត់​បាន​ចូលជួបសម្ដេច​សង្ឃ


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​តាម​ផ្លូវ​ដែល​ហៅ​ថា "ផ្លូវ​ត្រង់" ហើយ​រក​មើល​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត មើល៍ គាត់​កំពុង​តែ​អធិស្ឋាន


កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។


ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


តើ​គេ​ជា​សាសន៍​ហេព្រើរ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេព្រើរ​ដែរ។ តើ​គេ​ជា​សាសន៍​អ៊ីស្រា‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ។ តើ​គេ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ឬ? ខ្ញុំ​ក៏​ជា​ពូជ​របស់​លោក​ដែរ។


ខ្ញុំ​បាន​កាន់​តាម​សាសនា​យូដា​យ៉ាង​ល្អ លើស​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​ស្រករ​ៗ​នឹង​ខ្ញុំ​ទៅ​ទៀត ព្រោះ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រ‌ពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។


បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ទៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា


ពិត​មែន ព្រះ‌អង្គ​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទព្រះ‌អង្គ ហើយ​ទទួល​ព្រះ‌បន្ទូល​ពី​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម