ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 7:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​ផ្លុំ​ត្រែ​ទាំង​បីរយ​ឡើង ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​គេ​កាប់​សម្លាប់​គ្នា​ឯង ពេញ​ក្នុង​កង‌ទ័ព​ទាំង​មូល ហើយ​ទ័ព​របស់​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ឆ្ពោះ​ទៅ​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​ប្រទល់​អេបិល-មហូឡា ជិត​តា‌បាត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេត‌ស៊ី‌តា តាម​ផ្លូវ​ទៅ​សេរេ‌រ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អេបិល-‌មហូឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​៣០០​នាក់​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​គេ​កាប់​សំឡាប់​គ្នា​ឯង​ទៅ​វិញ​ទៅ​មក នៅ​ពេញ​ក្នុង​កំឡុង​កង‌ទ័ព​របស់​គេ ពួក​ទ័ព​គេ​ក៏​រត់​រហូត​ដល់​បេត-ស៊ីតា ខាង​សេរេរ៉ា ហើយ​រហូត​ដល់​ព្រំ​អេបិល-មហូឡា ជិត​តាបាត

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ដែល​ទ័ព​ទាំង​បី​រយ​នាក់​ផ្លុំ​ស្នែង អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​កាប់​សម្លាប់​គ្នា​ឯង ហើយ​រត់​គេច​ខ្លួន​រហូត​ដល់​បេត‌ស៊ី‌តា តាម​ផ្លូវ​ទៅ​សេរេ‌រ៉ា ហើយ​រហូត​ដល់​មាត់​ស្ទឹង នៅ​ភូមិ​អបិល-មហូ‌ឡា ដែល​នៅ​ទល់​មុខ​នឹង​ភូមិ​តាបាត់។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 7:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង។


ប្អាណា​ជា​កូន​អ័ហ៊ី‌លូឌ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន​រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម។


ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។


៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន


យើង​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង‌ប្អូន​នឹង​បង‌ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​មួយ​នឹង​ទី​ក្រុង​មួយ​ទៀត ហើយ​នគរ​មួយ​នឹង​នគរ​មួយ​ទៀត​ដែរ។


ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​បណ្ដា‌ជន​ចម្រើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ ជា​ច្រើន​ឡើង​ដែរ គេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស ដែល​កំពុង​តែ​ចែក​របឹប​គ្នា។


ដ្បិត​ព្រះ‌អង្គ​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ និង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​ស្ដេច​កុក នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​ដាវ​របស់​មនុស្ស​ទាំង‌ឡាយ នឹងកាប់​សម្លាប់​គ្នា​ឯង។


ព្រះ‌អង្គ​បាន​ចាក់​ទម្លុះ​ក្បាល​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​គេ ដោយ​ព្រួញ​របស់​ព្រះ‌អង្គ គេ​បាន​ចេញ​មក​ដូច​ខ្យល់​កួច ដើម្បី​កម្ចាត់‌កម្ចាយ​យើង​ខ្ញុំ គេ​ត្រេក‌អរ​ចំពោះ​ការ​ស៊ី​បំផ្លាញ ពួក​ក្រីក្រ​ដោយ​សម្ងាត់។


យើង​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេងៗ ហើយ​នឹង​បំផ្លាញ​ឥទ្ធិ‌ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន យើង​នឹង​បំបាក់​អស់​ទាំង​រទេះ​ចម្បាំង ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ និង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង‌ប្អូន​គេ​រៀង​រាល់​ខ្លួន»។


នៅ​ថ្ងៃ​នោះ នឹង​មាន​ចលាចល​ជា​ខ្លាំង ដែល​មាន​មក​ពី​ព្រះ‌យេហូវ៉ា កើត​ឡើង​នៅ​កណ្ដាល​គេ គ្រប់​គ្នា​នឹង​ចាប់​យក​អ្នក​ជិត​ខាង​ខ្លួន ហើយ​នឹង​លើក​ដៃ​ឡើង​ទាស់​នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន។


ប៉ុន្ដែ យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់​ថា ព្រះ​ចេស្ដា​ដ៏​លើស​លុប​នេះ​ជា​របស់​ព្រះ មិន​មែន​ជា​របស់​យើង​ទេ។


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។


នៅ​ជុំ​ទី​ប្រាំពីរ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ លោក​យ៉ូស្វេ​ក៏​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទី​ក្រុង​នេះ​មក​អ្នក​រាល់​គ្នា​ហើយ។


ដូច្នេះ ប្រជា‌ជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង។ កាល​ប្រជា‌ជន​ឮ​សូរ​ត្រែ គេ​ក៏​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​កំផែង​ក៏​រលំចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​នាំ​គ្នា​សម្រុក​ឡើង​ទៅ​មុខ​រៀង​ៗខ្លួន ហើយ​គេ​ចាប់​យក​ទី​ក្រុង​នោះ។


ត្រូវ​មាន​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ថ្ងៃ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​ប្រាំពីរ​ជុំ ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង។


តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប បុត្រី​ស្ដេច​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូ‌ឡា​វិញ។