Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពួក​អ៊ីស្រា‌អែល​បាន​ប្រមូល​គ្នា​ពី​ខេត្ត​ណែប‌ថា‌លី ខេត្ត​អេស៊ើរ និង​ស្រុក​ម៉ាណា‌សេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ជន‌ជាតិ​អ៊ីស្រា‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេ‌ស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​ពួក​អ៊ីស្រាអែល​គេ​ប្រមូល​គ្នា​ពី​ខែត្រ​ណែប‌ថាលី ខែត្រ​អេស៊ើរ នឹង​ស្រុក​ម៉ាន៉ាសេ​ទាំង​មូល មក​ដេញ​តាម​ពួក​ម៉ាឌាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ជន‌ជាតិ​អ៊ីស្រ‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាទ​ហ៊ូសាម​សុគត​ទៅ រួច​ព្រះ​បាទ​ហាដាឌ ជា​បុត្រ​របស់​លោក​បេដាឌ ដែល​បាន​វាយ​ពួក​ម៉ាឌាន​នៅ​ស្រុក​ម៉ូអាប់ បាន​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ទី​ក្រុង​របស់​ស្ដេច គឺ​អាវីត។


គ្រប់​គ្នា​សម្លាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន។ ពួក​ស៊ីរី​បែក​ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដេញ​តាម​ឯ​បេន-ហាដាដ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា‌មួយ​ពួក​ទ័ព​សេះ។


ស្តេច​អ៊ីស្រា‌អែល​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ និង​រទេះ​ចម្បាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។


អ្នក​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​របស់​អ្នក។


លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ម៉ាណា‌សេ​ទាំង​មូល ហើយ​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​តាម​លោក​ដែរ។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​ទៀត ហើយ​គេ​ក៏​ឡើង​មក​ជួប​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម