ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 6:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​យក​គោ​ឈ្មោល​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ​អាយុ​ប្រាំពីរ​ខួប ទៅ​ទាញ​រំលំ​អាសនា​របស់​ព្រះ‌បាល ដែល​ជា​របស់​ឪពុក​អ្នក ហើយ​កាប់​បំផ្លាញ​បង្គោល​សក្ការៈ ដែល​នៅ​ក្បែរ​នោះ​ចេញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​យប់​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ​បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​នាំ​យក​គោ​ឈ្មោល​របស់​ឪពុក​ឯង គឺ​ជា​គោ​ទី​២​អាយុ​៧​ខួប​ទៅ​ជា​មួយ ត្រូវ​ឲ្យ​ឯង​រំលំ​អាសនា​នៃ​ព្រះ‌បាល​របស់​ឪពុក​ឯង​ចេញ​ទៅ ព្រម​ទាំង​កាប់​បំផ្លាញ​អ្នក‌តា​ដែល​នៅ​ក្បែរ​ទី​នោះ​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​យប់​ដដែល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​យក​គោ​បា​របស់​ឪពុក​អ្នក គឺ​គោ​ទី​ពីរ ដែល​មាន​អាយុ​ប្រាំ​ពីរ​ឆ្នាំ។ បន្ទាប់​មក ចូរ​រំលំ​អាសនៈ​ព្រះ‌បាល​របស់​ឪពុក​អ្នក ព្រម​ទាំង​កាប់​បំផ្លាញ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា​នៅ​ក្បែរ​នោះ​ផង។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 6:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


រួច​លោក​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​ពីរ​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ»។ តែ​ពួក​ប្រជាជន​មិន​បាន​ឆ្លើយ សូម្បី​មួយ​ម៉ាត់​ឡើយ។


បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កម្ចាត់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ ពី​ទី​លំនៅ​របស់​អ្នក​ទៅ


ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។ ឱ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ? ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់ នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ


អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។


អ្នក​ណា​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្តិសម​នឹង​ខ្ញុំ​ឡើយ ហើយ​អ្នក​ណា​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ដែរ។


«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។


ប៉ុន្ដែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាមអស់​លោក ជា​ជាង​ស្តាប់​តាម​ព្រះឬ? សូមអស់​លោក​ពិចារណា​ចុះ


ប៉ុន្ដែ លោក​ពេត្រុស និង​សាវក​ឯ​ទៀតឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​នាំ​គ្នា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ គេ​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ហើយ​ទៅ​ជា​គោរព​ប្រតិបត្ដិ​តាម​ព្រះ‌បាល និង​ព្រះ‌អាសថារ៉ូត​វិញ។


រួច​សង់​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​លើ​កំពូល​ភ្នំ​នោះ ដោយ​រៀប​ថ្ម​ឲ្យ​បាន​ត្រឹម​ត្រូវ។ បន្ទាប់​មក ត្រូវ​យក​គោ​ទី​ពីរ​ថ្វាយ​ជា​តង្វាយ​ដុត ដោយ​យក​បង្គោល​សក្ការៈ ដែល​អ្នក​បាន​កាប់​នោះ មក​ធ្វើ​ជា​ឧសសម្រាប់​ដុត»។