ដូច្នេះ ព្រះទ្រង់បានបង្ក្រាបព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែល នៅថ្ងៃនោះឯង។
ថ្ងៃនោះ ព្រះអម្ចាស់បានបំបាក់មុខព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រាអែល។
ដូច្នេះ ព្រះទ្រង់បានបង្ក្រាបយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃនោះឯង
ថ្ងៃនោះ អុលឡោះតាអាឡាបានបំបាក់មុខស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅចំពោះមុខជនជាតិអ៊ីស្រអែល។
ដោយមានរាជឱង្ការថា៖ «តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬ? តើព្រះអង្គមិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ? ដ្បិតព្រះអង្គបានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្ដាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួកប្រជារាស្ត្ររបស់ព្រះអង្គ។
ដូច្នេះ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីនោះ ហើយព្រះអង្គបានបង្ក្រាបសាសន៍កាណាន ជាអ្នកស្រុកនោះ នៅមុខពួកគេ ព្រមទាំងប្រគល់សាសន៍នោះ ទាំងស្តេចរបស់គេ ទាំងប្រជាជននៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តនឹងសាសន៍នោះតាមអំពើចិត្ត។
ដ្បិតព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំង សម្រាប់ចម្បាំង ព្រះអង្គបានបង្ក្រាបអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ ឲ្យរាបនៅក្រោមទូលបង្គំ។
ជាព្រះដែលសងសឹកជំនួសទូលបង្គំ ហើយបង្ក្រាបប្រជាជននានា ឲ្យចុះចូលនឹងទូលបង្គំ
ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ ឲ្យស្ថិតនៅក្រោមអំណាចយើង ហើយនគរនានា នៅក្រោមជើងយើង។
នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម ហើយយើងនឹងបង្វែរដៃ ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។
កាលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ នោះព្រះរាជ្យបុត្រាផ្ទាល់ ក៏នឹងត្រូវស្ថិតនៅក្រោមព្រះ ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ ក្នុងគ្រប់ការទាំងអស់។
ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ
មើល៍ កាលបារ៉ាកកំពុងដេញតាមស៊ីសេរ៉ា នាងយ៉ាអែលក៏ចេញទៅជួប ហើយប្រាប់លោកថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោកកំពុងតែរក»។ លោកក៏ចូលទៅក្នុងត្រសាលរបស់នាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចម្រឹងនៅដោតជាប់នឹងសៀតផ្កា។
ពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន រហូតទាល់តែគេបានបំផ្លាញព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាននោះទៅ។