Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​បំបាក់​មុខ​ព្រះ‌បាទ​យ៉ា‌ប៊ីន ជា​ស្ដេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ថ្ងៃ​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​បំបាក់​មុខ​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

«ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក គង់​នៅ​ជា​មួយ​អស់​លោក​ហើយ។ ព្រះអង្គ​ប្រទាន​ឲ្យ​អស់​លោក​បាន​សម្រាក​គ្រប់​ទិស‌ទី ដ្បិត​ព្រះអង្គ​បាន​ប្រគល់​អ្នក​ស្រុក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។


កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ព្រះអង្គ​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ព្រះអង្គ​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។


ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំង នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។


ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ


ព្រះអង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានា ឲ្យ​ធ្វើ​ជា​ចំណុះ​យើង ហើយ​ដាក់​ប្រជា‌ជាតិ​នានា ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។


យើង​មុខ​ជា​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ យើង​នឹង​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​គេ មួយ​រំពេច​ជា​មិន​ខាន។


លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។


ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ បាន​បិទ​មាត់​សិង្ហ


ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ី‌សេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ី‌សេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។


ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​លើ​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ា‌ប៊ីន​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម