Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​កាន់​តែ​មាន​កម្លាំង​ឡើង ឈ្នះ​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន រហូត​ទាល់​តែ​គេ​បាន​បំផ្លាញ​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​លើ​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្ដេច​យ៉ា‌ប៊ីន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​កាន់​តែ​មាន​កំឡាំង​ឡើង ឈ្នះ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ប្រៀប​លើ​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នៅ​ទី​បំផុត គេ​ក៏​សម្លាប់​ស្តេច​យ៉ាប៊ីន​បាន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:24
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង។


នៅ​ថ្ងៃ​នោះ ដេបូរ៉ា និង​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម នាំ​គ្នា​ច្រៀង​ថា៖


នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម