កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
ពួកចៅហ្វាយ 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកអ៊ីស្រាអែលបានស្បថនៅមីសប៉ាថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យអ្នកណាម្នាក់ឲ្យកូនស្រីរបស់ខ្លួន ទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យនរណាម្នាក់លើកកូនស្រីខ្លួនទៅឲ្យពួកបេនយ៉ាមីន ធ្វើជាប្រពន្ធឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកបណ្តាជនជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង អាល់គីតាប ជនជាតិអ៊ីស្រអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើងមិនត្រូវឲ្យនរណាម្នាក់ លើកកូនស្រីខ្លួនទៅឲ្យពួកពុនយ៉ាមីនធ្វើជាប្រពន្ធឡើយ»។ |
កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
ហើយបើអ្នកស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។
ដូច្នេះ ហោរាយេរេមាក៏ទៅជួបកេដាលា ជាកូនអ័ហ៊ីកាមនៅត្រង់មីសប៉ា ហើយស្នាក់នៅជាមួយគាត់ នៅក្នុងចំណោមប្រជាជនដែលសល់នៅក្នុងស្រុក។
ស្ដេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសូមពីយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»។
លុះភ្លឺឡើង ពួកសាសន៍យូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភាគ ឬផឹកអ្វីឡើយ រហូតទាល់តែគេបានសម្លាប់លោកប៉ុល។
ខ្ញុំអាចធ្វើបន្ទាល់បានថា គេមានសេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។
យើងនឹងយកមនុស្សដប់នាក់ ក្នុងចំណោមមួយរយនាក់ ហើយមួយរយនាក់ ក្នុងចំណោមមួយពាន់នាក់ និងមួយពាន់នាក់ ក្នុងចំណោមមួយម៉ឺននាក់ ពីគ្រប់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅប្រដៅពួកគីបៀររបស់ពួកបេនយ៉ាមីន ដោយព្រោះអំពើដ៏យង់ឃ្នងទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែល»។
ពួកអ៊ីស្រាអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកកូនចៅបេនយ៉ាមីន ហើយប្រហារគេដោយមុខដាវ គឺសម្លាប់មនុស្សដែលរស់នៅក្នុងក្រុង ហ្វូងសត្វ និងអ្វីៗទាំងអស់ដែលគេប្រទះឃើញ រួចដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
ប្រជាជនទាំងអស់ក៏ក្រោកឈរឡើងព្រមគ្នា ដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មានអ្នកណាម្នាក់នឹងត្រឡប់ទៅទីលំនៅរបស់ខ្លួន ឬចូលទៅក្នុងផ្ទះរបស់ខ្លួនវិញឡើយ។
ប៉ុន្តែ ពួកយើងមិនអាចឲ្យកូនស្រីរបស់យើង ទៅធ្វើជាប្រពន្ធរបស់គេបានទេ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា «អ្នកណាលើកកូនស្រីឲ្យធ្វើជាប្រពន្ធពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា»។
ពេលណាឪពុក ឬបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង យើងនឹងអង្វរគេថា "សូមអាណិតមេត្តាពួកគេឲ្យយើងផង ព្រោះពេលយើងទៅច្បាំងនោះ យើងរកស្ត្រីមកឲ្យគេធ្វើជាប្រពន្ធមិនបានគ្រប់គ្នាទេ ម្យ៉ាងទៀត អ្នករាល់គ្នាក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ប្រសិនបើអ្នករាល់គ្នាលើកកូនស្រីឲ្យពួកគេ នោះទើបមានទោស "»
បន្ទាប់មក ពួកអ៊ីស្រាអែលសួរគ្នាថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកប្រជុំនៅចំពោះព្រះយេហូវ៉ាឬទេ?» គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងធ្ងន់ សម្រាប់អ្នកណាដែលមិនបានឡើងមកឯព្រះយេហូវ៉ានៅមីសប៉ានោះថា៖ «អ្នកនោះនឹងត្រូវស្លាប់ជាប្រាកដ»។
តើយើងត្រូវធ្វើដូចម្តេចដើម្បីរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន? ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ»។
នៅថ្ងៃនោះ ពួកអ៊ីស្រាអែលមានសេចក្ដីវេទនាណាស់ ដ្បិតសូលបានឲ្យគេស្បថថា៖ «អ្នកណាដែលបរិភោគអ្វីមុនពេលល្ងាច គឺដល់កាលណាយើងបានសងសឹកនឹងខ្មាំងសត្រូវហើយ នោះនឹងត្រូវបណ្ដាសា» ហេតុនោះបានជាក្នុងពួកគេ គ្មានអ្នកណាមួយហ៊ានបរិភោគអ្វីឡើយ។