Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពេល​ណា​ឪពុក ឬ​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង យើង​នឹង​អង្វរ​គេ​ថា "សូម​អាណិត​មេត្តា​ពួក​គេ​ឲ្យ​យើង​ផង ព្រោះ​ពេល​យើង​ទៅ​ច្បាំង​នោះ យើង​រក​ស្ត្រី​មក​ឲ្យ​គេ​ធ្វើ​ជា​ប្រពន្ធ​មិន​បាន​គ្រប់​គ្នា​ទេ ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នាលើក​កូន​ស្រី​ឲ្យ​ពួក​គេ នោះទើប​មាន​ទោស "»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​បេន‌យ៉ាមីន​ផង ពី‌ព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បងប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បងប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 បើ​កាល​ណា​ឪពុក​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង នោះ​យើង​នឹង​អង្វរ​ថា សូម​អាណិត​មេត្តា​ដល់​គេ​ឲ្យ​យើង​ផង ដ្បិត​យើង​ទៅ​ច្បាំង​នោះ មិន​បាន​ទុក​ប្រពន្ធ​ឲ្យ​គេ​គ្រប់​គ្នា​ទេ មួយ​ទៀត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​បាន​ឲ្យ​ស្ត្រី​ទាំង​នោះ​ទៅ​គេ​ដែរ បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​មាន​ទោស​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្តឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​ពុន‌យ៉ាមីន​ផង ពី​ព្រោះ​នៅ​ពេល​ដែល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម៉្យាង​ទៀត​បង‌ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បង‌ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។


នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ និង​កូន​ប្រុស​ៗ​របស់​លោក គឺ​សិម ហាំ និង​យ៉ាផែត ព្រម​ទាំង​ប្រពន្ធ​លោក​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​បី បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក


ការ​ដែល​និយាយ​ឥត​បើ​គិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។


ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។


គ្រា​នោះ ពួក​អ៊ីស្រា‌អែល​បាន​ស្បថ​នៅ​មីស‌ប៉ា​ថា៖ «ក្នុង​ចំណោម​ពួកយើង មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ឲ្យ​កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន​ឡើយ»។


នៅ​គ្រា​នោះ ពួក​បេនយ៉ាមីន​ក៏​វិល​ត្រឡប់​មក​វិញ ហើយគេ​ប្រគល់​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​បាន​ទុក​ឲ្យ​រស់​នៅ ក្នុង​ចំណោម​ស្ត្រី​នៅ​យ៉ាបេស-កាឡាត ឲ្យ​ពួក​គេ ប៉ុន្ដែ ស្ត្រី​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេទេ។


ប៉ុន្តែ ពួក​យើង​មិន​អាច​ឲ្យ​កូន​ស្រី​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គេ​បាន​ទេ»។ ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា «អ្នក​ណាលើក​កូនស្រីឲ្យ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា»។


តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន? ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម