Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ពួក​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ហើយ​ប្រហារ​គេ​ដោយ​មុខ​ដាវ គឺ​សម្លាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុង ហ្វូង​សត្វ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​ប្រទះ​ឃើញ រួច​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 កង‌ទ័ព​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កម្ទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 រួច​ពួក​អ៊ីស្រាអែល​គេ​វិល​ត្រឡប់​ទៅ​ក្រោយ សំឡាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​មុខ​ដាវ គឺ​សំឡាប់​ទាំង​ពួក​អ្នក​នៅ​ទី​ក្រុង​ទាំង​អស់ នឹង​ពួក​សត្វ ហើយ​នឹង​របស់​អ្វីៗ​ដែល​ប្រទះ​ឃើញ​ទាំង​អស់​ផង រួច​គេ​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

48 កង‌ទ័ព​អ៊ីស្រ‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​ពុន‌យ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ​ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រ‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កំទេច​ទី‌ក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​បាន​ឲ្យ​ទៅ​វិញ មិន​ឲ្យ​ទៅ​ច្បាំង​ជា‌មួយ​នោះ គេ​ក៏​ចូល​ទៅ​វាយ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ស្រុក​សា‌ម៉ា‌រី​រហូត​ដល់​ក្រុង​បេត-ហូរ៉ុន ប្រហារ​សម្លាប់​មនុស្ស​អស់​បី​ពាន់​នាក់ ហើយ​រឹប​យក​បាន​របស់​ជា​ច្រើន​ដែរ។


បង‌ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។


ប៉ុន្តែ មាន​ប្រាំមួយ​រយ​នាក់​បាន​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ហើយ​ក៏​ជ្រក​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។


គ្រា​នោះ ពួក​អ៊ីស្រា‌អែល​បាន​ស្បថ​នៅ​មីស‌ប៉ា​ថា៖ «ក្នុង​ចំណោម​ពួកយើង មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ឲ្យ​កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន​ឡើយ»។


ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​ចាប់យក​ពួក​នាង ពី​ក្នុង​ចំណោម​ស្រី​ក្រមុំ​ដែល​កំពុង​រាំ​លេង មក​ធ្វើ​ប្រពន្ធ គ្រប់​តាម​ចំនួន​របស់​ពួក​គេ រួច​នាំ​ពង្រត់​យក​ទៅ​ស្រុក​ដែល​ជា​មត៌ក​របស់​ពួក​គេ សង់​ក្រុង​ទាំង​ប៉ុន្មាន​ឡើង​វិញ ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម