ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា​របស់​គេ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ ប្រដាប់​ដោយ​ដាវ ឥត​រាប់​ពួក​គី‌បៀរ​ដ៏​ជំនាញ​ប្រាំ​ពីរ​រយ​នាក់ ដែល​គេ​បាន​ជ្រើស​រើសទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​នោះ គេ​រាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន ដែល​ចេញ​ពី​ទី​ក្រុង​របស់​គេ ឃើញ​មាន​២​ម៉ឺន​៦​ពាន់​នាក់​ដែល​កាន់​ដាវ ក្រៅ​ពី​ពួក​គីបៀរ​៧០០​នាក់ ដែល​ជា​មនុស្ស​ជ្រើស‌រើស​គ្រប់​គ្នា

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ ទាហាន​ពុន‌យ៉ាមីន​ដែល​គេ​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា ប្រដាប់​ដោយ​ដាវ​មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់ ឥត​រាប់​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ​ពីរ​រយ​នាក់​ពី​ក្រុង​គីបៀរ​ទេ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​បេនយ៉ាមីន តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


អស់​អ្នក​ដែល​បាន​រាប់​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន មាន​ចំនួន ៣៥ ៤០០ នាក់។


ឯ​អង្គភាព​របស់​លោក​ដែល​បាន​រាប់​ហើយ​មាន​ចំនួន ៣៥ ៤០០ នាក់។


អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​បេនយ៉ាមីន តាម​ពូជពង្ស​របស់​ពួកគេ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៤៥ ៦០០ នាក់។


ពេល​នោះ ពួក​កូន​ចៅ​បេន​យ៉ា​មីន​ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​ពួក​គេ ទៅ​មូល​គ្នា​នៅ​ក្រុង​គី‌បៀរ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចូល​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ»។


នៅ​ថ្ងៃ​ទីពីរ​នោះ ពួក​បេនយ៉ាមីន​ចេញ​ពី​ក្រុង​គី‌បៀរ​មក​ច្បាំង​នឹង​គេ ហើយ​គេ​បំផ្លាញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​អស់​ចំនួន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់។ មនុស្ស​ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រដាប់​ដោយ​ដាវ។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​បេនយ៉ាមីន​បាក់ទ័ព​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​បេនយ៉ាមីន អស់​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​មួយ​រយ​នាក់ សុទ្ធ​តែ​ជា​អ្នក​ដែល​កាន់​ដាវ។