ពួកចៅហ្វាយ 20:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 នៅថ្ងៃទីពីរនោះ ពួកបេនយ៉ាមីនចេញពីក្រុងគីបៀរមកច្បាំងនឹងគេ ហើយគេបំផ្លាញពួកកូនចៅអ៊ីស្រាអែលស្លាប់អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។ មនុស្សទាំងអស់នេះសុទ្ធតែប្រដាប់ដោយដាវ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 នៅថ្ងៃទីពីរនេះ កូនចៅបេនយ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រាអែល ហើយប្រហារជីវិតពួកគេនៅលើសមរភូមិនោះ អស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ហើយនៅថ្ងៃនោះឯង ពួកបេនយ៉ាមីនបានចេញពីគីបៀរមកតតាំងគ្នា គេបំផ្លាញពួកកូនចៅអ៊ីស្រាអែលអស់ចំនួន១ម៉ឺន៨ពាន់នាក់ ឲ្យនៅចង្គ្រាងលើដី ពួកទាំងនោះសុទ្ធតែជាអ្នកកាន់ដាវ សូមមើលជំពូកអាល់គីតាប25 នៅថ្ងៃទីពីរនេះ កូនចៅពុនយ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រអែល ហើយប្រហារជីវិតពួកគេ នៅលើសមរភូមិនោះអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។ សូមមើលជំពូក |