Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ ពួក​កូន​ចៅ​បេន​យ៉ា​មីន​ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​ពួក​គេ ទៅ​មូល​គ្នា​នៅ​ក្រុង​គី‌បៀរ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ក៏​ចេញ​ពី​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន ទៅ​មូល​គ្នា​ត្រង់​គីបៀរ ដើម្បី​នឹង​ចេញ​ទៅ​ត​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កូន​ចៅ​ពុន‌យ៉ាមីន​ក៏​ចេញ​ពី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ ហើយ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​គីបៀរ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាទ​យេរ៉ូ‌បោម​បាន​ចាត់​ទ័ព​បង្កប់​មួយ​ក្រុម ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ ពល​ទ័ព​របស់​ស្ដេច​ស្ថិត​នៅ​ពី​មុខទ័ព​យូដា ហើយ​ទ័ព​បង្កប់​ក៏​នៅ​ពី​ខាង​ក្រោយ​ទ័ព​យូដាដែរ។


ប៉ុន្តែ ស្តេច​នោះ​តប​ថា៖ «មិន​ឲ្យ​ឆ្លង​កាត់​ដាច់​ខាត!» ហើយ​ស្តេច​អេដុម​ក៏​ចេញ​ទៅ​ទាស់​នឹង​គេ ដោយ​លើក​ទ័ព​ទៅ​ជា​ច្រើន ទាំង​កាន់​គ្រឿង​អាវុធ​យ៉ាង​សំណំ។


ប៉ុន្តែ ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ដែន​ដី​របស់​ខ្លួន​ទេ គឺ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ខ្លួន ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន។ ស្ដេច​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់។


ឥឡូវ​នេះ ចូរ​ប្រគល់​មនុស្ស​ពាល​នៅ​ក្រុង​គី‌បៀរ​ទាំង​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​សម្លាប់​ពួក​គេ​ចោល ហើយ​បោស​សម្អាត​អំពី​អាក្រក់ ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល»។ ប៉ុន្ដែ ពួក​កូន​ចៅ​បេនយ៉ាមីន​មិន​ព្រម​ស្តាប់​តាម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​គេ​ឡើយ។


នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា​របស់​គេ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ ប្រដាប់​ដោយ​ដាវ ឥត​រាប់​ពួក​គី‌បៀរ​ដ៏​ជំនាញ​ប្រាំ​ពីរ​រយ​នាក់ ដែល​គេ​បាន​ជ្រើស​រើសទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម