Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ទៅ​យំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រហូត​ដល់​ល្ងាច ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ចូល​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ជា​បង​ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឡើង​ទៅ​ច្បាំង​នឹង​គេ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ទាហាន​អ៊ីស្រា‌អែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​នៅ​លើ​សមរ‌ភូមិ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​បណ្តា‌ទ័ព​ខាង​ពួក​អ៊ីស្រាអែល គេ​តាំង​ចិត្ត​ឡើង​ទៅ​ដំរៀប​ទ័ព​ម្តង​ទៀត​នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទាហាន​អ៊ីស្រ‌អែល​ក៏​បាន​ពង្រឹង​ទឹក​ចិត្ត​ឡើង​វិញ ហើយ​តំរៀប​ទ័ព​នៅ​លើ​សមរ‌ភូមិ​ដដែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​នាំ​ដំណឹង​មក​ថា៖ «អ្នក​ត្រូវ​ទៅ​ប្រាប់​យ៉ូអាប់​វិញ ដូច្នេះ​ថា "កុំ​តូច​ចិត្ត​ពី​ការ​នោះ​ឡើយ ព្រោះ​ដាវ​តែង​ប្រហារ​ទាំង​សង​ខាង ចូរ​ខំ​ប្រឹង​ច្បាំង​នឹង​ក្រុង​នោះ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចាប់​យក​ឲ្យ​បាន" ចូរ​ឯង​និយាយ​លើកទឹក​ចិត្ត​លោក​ផង»។


គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​បំណង​អាក្រក់​របស់​គេ គេ​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់ ដោយ​ស្ងាត់​កំបាំង គេ​ថា «តើ​អ្នក​ណា​មើល​យើង ឃើញ?


នៅ​ថ្ងៃ​នោះ ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​បាន​កេណ្ឌ​មក​ពី​ក្រុង​នានា​របស់​គេ មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់ ប្រដាប់​ដោយ​ដាវ ឥត​រាប់​ពួក​គី‌បៀរ​ដ៏​ជំនាញ​ប្រាំ​ពីរ​រយ​នាក់ ដែល​គេ​បាន​ជ្រើស​រើសទេ។


ឯ​ពួក​អ៊ីស្រា‌អែល ក្រៅ​ពី​ពួក​បេនយ៉ាមីន មាន​បួន​សែន​នាក់​ដែល​កាន់​ដាវ ហើយ​សុទ្ធ​តែ​ជា​មនុស្ស​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង។


ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​ពីក្រុង​គី‌បៀរ​មក ហើយ​បំផ្លាញ​ពួក​អ៊ីស្រា‌អែល​ក្នុង​ថ្ងៃ​នោះ ស្លាប់​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។


ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។


ចំណែក​ដាវីឌ លោក​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់ ដ្បិត​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​លោក គេ​ចង់​យក​ដុំ​ថ្ម​គប់​លោក ព្រោះ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម