ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។
ពួកចៅហ្វាយ 19:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់ កំពុងតែអង្គុយនៅក្បែរផ្លូវ ក៏សួរថា តើអ្នកអញ្ជើញទៅណា ហើយមកពីណា អាល់គីតាប ពេលគាត់ក្រឡេកទៅ ឃើញអ្នកដំណើរអង្គុយនៅតាមផ្លូវដូច្នេះ លោកតាសួរថា៖ «តើអ្នកអញ្ជើញមកពីណាទៅណាដែរ?»។ |
ទេវតាពោលថា៖ «ហាការ ជាស្រីបម្រើរបស់នាងសារ៉ាយអើយ តើនាងមកពីណា ហើយទៅណាហ្នឹង?» នាងតបថា៖ «ខ្ញុំម្ចាស់រត់ចេញពីលោកស្រីសារ៉ាយ ចៅហ្វាយស្រីរបស់ខ្ញុំម្ចាស់»។
លោកបង្គាប់ទៅអ្នកដែលដើរមុនគេថា៖ «កាលណាលោកអេសាវជាបងរបស់ខ្ញុំមកជួបអ្នក ហើយសួរអ្នកថា "អ្នករាល់គ្នាជាមនុស្សរបស់អ្នកណា? តើអ្នករាល់គ្នាទៅឯណា? តើហ្វូងសត្វនៅមុខអ្នករាល់គ្នាទាំងនេះជារបស់អ្នកណា?"
គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ»។
ផ្លូវទាំងឡាយនៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សធ្វើដំណើរទៀតឡើយ ខ្មាំងសត្រូវបានផ្តាច់សេចក្ដីសញ្ញា គេបានមើលងាយអស់ទាំងទីក្រុង ហើយមិនយោគយល់អ្នកណាឡើយ។
ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ?
មើល៍ ល្ងាចនោះ មានបុរសវ័យចាស់ម្នាក់ត្រឡប់មកពីធ្វើការនៅចម្ការ បុរសនោះជាអ្នកស្រុកភ្នំអេប្រាអិម តែគាត់មករស់នៅក្រុងគីបៀរ ឯមនុស្សនៅក្រុងនោះសុទ្ធតែជាពួកបេនយ៉ាមីន។
គាត់ឆ្លើយថា៖ «យើងខ្ញុំធ្វើដំណើរមកពីបេថ្លេហិមស្រុកយូដា ទៅកាន់ប៉ែកខាងចុងស្រុកភ្នំអេប្រាអិម ខ្ញុំជាអ្នកស្រុកនោះឯង។ ខ្ញុំបានទៅឯបេថ្លេហិមស្រុកយូដា តែឥឡូវនេះ ខ្ញុំវិលទៅផ្ទះខ្ញុំវិញ តែគ្មានអ្នកណាទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់គេទេ។