Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មើល៍ ល្ងាច​នោះ មាន​បុរសវ័យ​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ចម្ការ បុរស​នោះ​ជា​អ្នក​ស្រុក​ភ្នំ​អេប្រាអិម តែ​គាត់​មករស់​នៅ​ក្រុង​គី‌បៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ខណៈ​នោះ មាន​បុរស​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ស្រែ​ក្នុង​វេលា​ល្ងាច អ្នក​នោះ​ជា​មនុស្ស​ស្រុក​ភ្នំ​អេប្រា‌អិម តែ​គាត់​នៅ​ក្រុង​គីបៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេន‌យ៉ាមីន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបៀរ ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។


ឯ​មនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។


អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។


ទ្រព្យ​សម្បត្តិ​ដែល​រក​បានរហ័ស នោះ​ក៏រលោះ​ទៅ​រហ័ស​ដែរ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង នោះ​នឹង​ចម្រើន​ឡើង​ជា​ដរាប។


អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កម្រៃ តែ​សម្ដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។


ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ ហើយ​រៀបចំ​សម្រាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ។


យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។


ការ​ដេក​លក់​របស់​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិ‌ភោគ​តិច ឬ​ច្រើន​ក្តី ប៉ុន្តែ ការ​បរិ‌ភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។


គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គី‌បៀរ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។


អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ដោយ​ចិត្ត​ទៀង​ត្រង់ ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​ផង។


កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​មិន​ព្រម​ធ្វើ​ការ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​ឡើយ។


នៅ​គ្រា​នោះ ពេល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល មាន​លេវី​ម្នាក់ ដែល​រស់​នៅ​ប៉ែក​ខាង​ចុង​ស្រុក​ភ្នំ​អេប្រាអិម បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង។


ដូច្នេះ គេ​ក៏​បន្ត​ដំណើរ​ត​ទៅ​ទៀត។ កាល​គេ​មក​ដល់​ជិត​គី‌បៀរ ដែល​ជា​ទី​ក្រុង​របស់​ពួក​បេនយ៉ាមីន នោះ​ថ្ងៃ​ក៏​លិច​ទៅ


ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​គី‌បៀរ ដើម្បីដេក​នៅ​ទី​នោះ។ គេ​ចូល​ទៅ​អង្គុយ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ព្រោះ​គ្មាន​អ្នក​ណា​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។


ពេល​គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់​អង្គុយ​នៅតាម​ផ្លូវ គាត់​ក៏​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​ទៅ​ណា? ហើយអ្នក​អញ្ជើញ​មក​ពី​ណា​ដែរ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម