ពួកចៅហ្វាយ 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ សាំសុនដេកត្រឹមពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ ហើយនៅពាក់កណ្ដាលអាធ្រាត្រ គាត់ក៏ក្រោកឡើង ចាប់ទាញទ្វារក្រុង កន្ត្រាក់បង្គោលទាំងពីរ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅពីមុខក្រុងហេប្រុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។ អាល់គីតាប ប៉ុន្តែ លោកសាំសុនសម្រាន្តនៅទីនោះ ត្រឹមតែពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្តាលអធ្រាត្រគាត់ក្រោកឡើង ទៅចាប់ទាញទ្វារក្រុង ទាំងមូលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ |
ពួកអ្នកដែលសម្រាប់បុកទម្លាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។
មានគេប្រាប់ពួកអ្នកក្រុងកាសាថា៖ «សាំសុនបានមកទីនេះ»។ គេក៏ព័ទ្ធជុំវិញទីកន្លែងនោះ ហើយលបចាំចាប់គាត់នៅទ្វារក្រុង រហូតទាល់ភ្លឺ។ គេនៅសម្ងំពេញមួយយប់ ដោយសន្យាគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា»
បន្ទាប់ពីនោះមក គាត់ស្រឡាញ់ស្ត្រីម្នាក់ ដែលរស់នៅច្រកភ្នំសូរេក នាងឈ្មោះដេលីឡា។