ពួកចៅហ្វាយ 16:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ប៉ុន្តែ លោកសាំសុនសម្រាន្ដនៅទីនោះត្រឹមតែពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្ដាលអធ្រាត្រលោកក្រោកឡើង ទៅចាប់ទាញទ្វារក្រុងទាំងមួលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប៉ុន្ដែ សាំសុនដេកត្រឹមពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ ហើយនៅពាក់កណ្ដាលអាធ្រាត្រ គាត់ក៏ក្រោកឡើង ចាប់ទាញទ្វារក្រុង កន្ត្រាក់បង្គោលទាំងពីរ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅពីមុខក្រុងហេប្រុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។ សូមមើលជំពូកអាល់គីតាប3 ប៉ុន្តែ លោកសាំសុនសម្រាន្តនៅទីនោះ ត្រឹមតែពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្តាលអធ្រាត្រគាត់ក្រោកឡើង ទៅចាប់ទាញទ្វារក្រុង ទាំងមូលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។ សូមមើលជំពូក |