Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មាន​គេ​ប្រាប់​ពួក​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​បាន​មក​ទី​នេះ»។ គេ​ក៏​ព័ទ្ធ​ជុំ​វិញ​ទីកន្លែង​នោះ ហើយ​លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង រហូត​ទាល់​ភ្លឺ។ គេ​នៅ​សម្ងំ​ពេញ​មួយ​យប់ ដោយ​សន្យា​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មាន​គេ​ប្រាប់​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​នៅ​ទី​នេះ»។ ពួក​គេ​ក៏​ចាត់​គ្នា​ទៅ​យាម‌ល្បាត និង​ចាំ​ឃ្លាំ​មើល​លោក​នៅ​មាត់​ទ្វារ​ក្រុង ពេញ​មួយ​យប់។ ពួក​គេ​នៅ​សម្ងំ​ពេញ​មួយ​យប់​នោះ ដោយ​និយាយ​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​គេ​ប្រាប់​ដល់​ពួក​ក្រុង​កាសា​ថា សាំសុន​បាន​មក​ហើយ គេ​ក៏​ព័ទ្ធ​ទី​ជុំវិញ លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង​រហូត​ទាល់​ភ្លឺ គេ​នៅ​សំងំ​ពេញ​១​យប់​នោះ ដោយ​សន្យា​គ្នា​ថា ដល់​ភ្លឺ​ឡើង​យើង​នឹង​សំឡាប់​វា​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មាន​គេ​ប្រាប់​អ្នក​ក្រុង​កាសា​ថា៖ «សាំ‌សុន​នៅ​ទី​នេះ»។ ពួក​គេ​ក៏​ចាត់​គ្នា​ទៅ​យាម​ល្បាត និង​ចាំ​ឃ្លាំ​មើល​លោក​នៅ​មាត់​ទ្វារ​ក្រុង ពេញ​មួយ​យប់។ ពួក​គេ​នៅ​សំងំ​ពេញ​មួយ​យប់​នោះ ដោយ​និយាយ​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពេល​ពួក​អ្នក​ចម្ការ​បាន​ឃើញ​កូន​ប្រុស​នោះ គេ​ពិគ្រោះ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​យក​មត៌ក​របស់​វា!"


លុះ​ព្រឹក​ឡើង ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ទាំង​អស់ ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ


«ពេល​ណា​អ្នក​ឃើញ​ពល‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម នោះ​ត្រូវ​ឲ្យ​ដឹង​ថា ក្រុង​នោះ​ជិត​វិនាស​ហើយ។


ដូច្នេះ សូម​លោក ព្រម​ទាំង​ក្រុម‌ប្រឹក្សា ទៅ​សុំ​ឲ្យ​លោក​មេទ័ព​ធំ​នាំវា​ចុះ​មក​ជួប​អស់​លោក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ​វា​ឲ្យ​ច្បាស់​ថែម​ទៀត។ រីឯ​យើងខ្ញុំ យើង​ខ្ញុំ​ប្រុង‌ប្រៀប​ជា​ស្រេច​នឹង​សម្លាប់​វា មុន​នឹង​វា​មក​ដល់»។


តែ​លោក​សុល​បាន​ជ្រាប​ពី​គម្រោង‌ការ​របស់​គេ។ ពួក​គេ​ឃ្លាំ​ចាំ​មើល​នៅតាម​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នឹង​សម្លាប់​លោក។


ពេល​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គាត់​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ​នេះ ដោយ​សារ​ដៃ​របស់​អ្នក​បម្រើ​ព្រះ‌អង្គ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​ឬ?»


ប៉ុន្ដែ សាំសុន​ដេក​ត្រឹម​ពាក់​កណ្ដាល​អធ្រាត្រ​ប៉ុណ្ណោះ ហើយ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ គាត់​ក៏​ក្រោក​ឡើង ចាប់​ទាញ​ទ្វារ​ក្រុង កន្ត្រាក់​បង្គោល​ទាំង​ពីរ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​ពី​មុខ​ក្រុង​ហេប្រុន។


ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​ផ្ទះ​ដាវីឌ ដើម្បី​ចាំ​យាម ហើយ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា៖ «បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ ថ្ងៃ​ស្អែក​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ»។


ស្ដេច​សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌ និង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល និង​ពល​ទាហាន​បាន​ឡោម‌ព័ទ្ធ​លោក និង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​ចាប់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម