ពួកចៅហ្វាយ 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 បន្ទាប់ពីនោះមក គាត់ស្រឡាញ់ស្ត្រីម្នាក់ ដែលរស់នៅច្រកភ្នំសូរេក នាងឈ្មោះដេលីឡា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ក្រោយមកទៀត គាត់មានស្រឡាញ់ស្ត្រីម្នាក់នៅច្រកភ្នំសូរេក នាងនោះឈ្មោះដេលីឡា សូមមើលជំពូកអាល់គីតាប4 បន្ទាប់ពីនោះមក លោកសាំសុនបានចាប់ចិត្តស្រឡាញ់ស្ត្រីម្នាក់ឈ្មោះ ដេលីឡា ដែលរស់នៅត្រង់ច្រកភ្នំសូរេក។ សូមមើលជំពូក |
តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។