ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 12:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កាឡាត​បាន​វាយ​ចាប់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ស្រុក​ពួក​អេប្រាអិម។ ពេល​ណា​មាន​ពួក​អេប្រាអិម​ដែលលួច​រត់​គេច អង្វរ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង» នោះ​ពួក​កាឡាត​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​ជា​ពួក​អេប្រាអិម​ឬ?» កាល​គេ​ឆ្លើយ​ថា «ទេ»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កាឡាត​ក៏​ចាប់​ស្កាត់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​មុខ​ពួក​អេប្រា‌អិម រួច​កាល​ណា​មាន​ពួក​អេប្រា‌អិម​ដែល​រត់​រួច​បាន គេ​មក​អង្វរ​ថា សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង នោះ​ពួក​កាឡាត​សួរ​ទៅ​ថា តើ​ឯង​ជា​ពួក​អេប្រា‌អិម​ឬ​អី បើ​គេ​ឆ្លើយ​ថា​ទេ

សូមមើលជំពូក

អាល់គីតាប

អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រា‌អ៊ីម។ ពេល​ណា​មាន​ពួក​អេប្រា‌អ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង​ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រា‌អ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 12:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រាអិម ពី​ស្រុក​សេរេ‌ដា ជា​អ្នក​បម្រើ​ព្រះបាទ​សាឡូម៉ូន ដែល​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ​សេរូ‌អា ក៏​បាន​លើក​ដៃ​ទាស់​នឹង​ស្តេច​ដែរ


ដូច្នេះ បុរស​ទាំង​នោះ​ក៏​ដេញ​តាម​អ្នក​ទាំង​ពីរ តាម​ផ្លូវ​ទៅ​កាន់​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង។ កាល​ពួក​អ្នក​ដេញ​តាម​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​គេ​ក៏​បិទ​ទ្វារ​ក្រុង។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «មើល៍ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​សង់​អាស‌នា​មួយ​នៅ​ចុង​ស្រុក​កាណាន ក្នុង​តំបន់​មួយ​ជិត​ទន្លេ​យ័រដាន់ នៅ​ត្រើយ​ខាង​ពួក​អ៊ីស្រា‌អែល»។


ពេល​នោះ យែបថា​ក៏​ប្រមូល​អ្នក​ស្រុក​កាឡាត​ទាំង​ប៉ុន្មាន ទៅ​ប្រយុទ្ធ​នឹង​ពួក​អេប្រាអិម ហើយ​ពួក​កាឡាត​បាន​វាយ​ពួក​អេប្រាអិម ព្រោះ​គេ​និយាយ​ថា «ពួក​កាឡាត​អើយ ពួក​ឯង​នៅ​កណ្ដាល​ពួក​អេប្រាអិម និង​ពួក​ម៉ាណា‌សេ ពួក​ឯង​សុទ្ធ​តែ​ជាមនុស្សដែល​រត់​ចេញ​ពី​ពួក​អេប្រាអិម​ទេ!»។


នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» ព្រោះ​គេ​ចេញ​ខ្យល់និយាយ​ពាក្យ​នោះ​មិន​ត្រូវ នោះ​ពួក​កាឡាត​ក៏​ចាប់​គេ ហើយ​សម្លាប់​នៅ​ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអិម​ដួល​ស្លាប់​អស់​ចំនួន​បួន​ម៉ឺន​ពីរ​ពាន់​នាក់។


គ្រា​នោះ នៅ​ក្រុង​បេថ្លេ‌ហិម​ស្រុក​យូដា មានយុវជន​ម្នាក់​ក្នុង​ពូជ​ពង្ស​យូដា ដែល​ជា​លេវី បាន​មក​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ គេ​ក៏​ចុះ​ទៅ​តាម​លោក ហើយ​វាយ​យក​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ពី​សាសន៍​ម៉ូអាប់ ហើយ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ឆ្លងសោះ​ឡើយ។


ពេល​នោះ គេឌាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ភ្នំ​អេប្រាអិម ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មកច្បាំង​នឹង​សាសន៍​ម៉ាឌាន ហើយ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង»។ ដូច្នេះ ពួក​អេប្រាអិម​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ចេញ​មក ហើយ​គេ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង​ដែរ។


នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រាអិម មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កា‌ណា ជា​កូន​យេរ៉ូ‌ហាំ យេរ៉ូ‌ហាំ​ជា​កូន​អេលី‌ហ៊ូវ អេលី‌ហ៊ូវ​ជា​កូន​ថូហ៊ូវ ថូហ៊ូវ​ជា​កូន​ស៊ូភ ដែល​ជា​ពួក​អេ‌ប្រា‌តា។