Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ពួក​កាឡាត​ក៏​ចាប់​ស្កាត់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​មុខ​ពួក​អេប្រា‌អិម រួច​កាល​ណា​មាន​ពួក​អេប្រា‌អិម​ដែល​រត់​រួច​បាន គេ​មក​អង្វរ​ថា សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង នោះ​ពួក​កាឡាត​សួរ​ទៅ​ថា តើ​ឯង​ជា​ពួក​អេប្រា‌អិម​ឬ​អី បើ​គេ​ឆ្លើយ​ថា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពួក​កាឡាត​បាន​វាយ​ចាប់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ស្រុក​ពួក​អេប្រាអិម។ ពេល​ណា​មាន​ពួក​អេប្រាអិម​ដែលលួច​រត់​គេច អង្វរ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង» នោះ​ពួក​កាឡាត​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​ជា​ពួក​អេប្រាអិម​ឬ?» កាល​គេ​ឆ្លើយ​ថា «ទេ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រា‌អ៊ីម។ ពេល​ណា​មាន​ពួក​អេប្រា‌អ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង​ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រា‌អ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បំរើ​សាឡូម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ


ដូច្នេះ​គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។


ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាសនា​១​នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រាអែល​យើង​នេះ​ហើយ


យែបថា​ក៏​ប្រមូល​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាត ទៅ​តស៊ូ​នឹង​ពួក​អេប្រា‌អិម ពួក​កាឡាត​បាន​វាយ​ពួក​អេប្រា‌អិម ដោយ​ព្រោះ​គេ​ថា ពួក​កាឡាត​ឯង​រាល់​គ្នា​នេះ ដែល​នៅ​កណ្តាល​ពួក​អេប្រា‌អិម នឹង​ពួក​ម៉ាន៉ាសេ ឯង​ជា​ពួក​ដែល​រត់​ចេញ​ពី​ពួក​អេប្រា‌អិម​ទៅ​ទេ


នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​ចេញ​ពាក្យ​ថា «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» វិញ ដោយ​គេ​ធ្វើ​មាត់​ឲ្យ​ចេញ​ខ្យល់​នោះ​មិន​ត្រូវ នោះ​ក៏​ចាប់​គេ​សំឡាប់​ទៅ ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​វេលា​នោះ មាន​ពួក​អេប្រា‌អិម​ដួល​ស្លាប់ អស់​ចំនួន​៤​ម៉ឺន​២​ពាន់​នាក់


រីឯ​នៅ​ក្រុង​បេថ្លេ‌ហិម ស្រុក​យូដា នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​ក្នុង​គ្រួ​យូដា ដែល​ជា​ពួក​លេវី គាត់​មាន​ទី​លំនៅ​អាស្រ័យ​នៅ​ទី​នោះ


លោក​បង្គាប់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​គេ​ក៏​ចុះ​តាម​លោក​ទៅ ចាប់​យក​ទី​ឆ្លង​ទន្លេ​យ័រដាន់​ពី​សាសន៍​ម៉ូអាប់ ឥត​បើក​ឲ្យ​អ្នក​ណា​មួយ​ឆ្លង​សោះ​ឡើយ


ឯ​គេឌាន​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ប្រាប់​ថា ចូរ​នាំ​គ្នា​ចុះ​មក ចាំ​ស្កាត់​ផ្លូវ​សាសន៍​ម៉ាឌាន ត្រង់​អស់​ទាំង​ទី​ឆ្លង​ទន្លេ​យ័រដាន់ រហូត​ដល់​បេត-បារ៉ា​ទៅ ដូច្នេះ ពួក​អេប្រា‌អិម​ទាំង​ប៉ុន្មាន​ក៏​មូល​គ្នា​ទៅ​ចាំ​ស្កាត់​ត្រង់​ផ្លូវ​ទឹក​ទាំង​អស់ តាម​ទន្លេ​យ័រដាន់​រហូត​ដល់​បេត-បារ៉ា


រីឯ​នៅ​រ៉ាម៉ា​ថែម-សូភិម ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អែល‌កាណា ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលី‌ហ៊ូវៗ ជា​កូន​ថូហ៊ូវៗ ជា​កូន​ស៊ូភ អ្នក​នោះ​ជា​ពួក​អេប្រាតា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម