Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ គេឌាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ភ្នំ​អេប្រាអិម ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មកច្បាំង​នឹង​សាសន៍​ម៉ាឌាន ហើយ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង»។ ដូច្នេះ ពួក​អេប្រាអិម​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ចេញ​មក ហើយ​គេ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រដាន់»។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​គេឌាន​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ប្រាប់​ថា ចូរ​នាំ​គ្នា​ចុះ​មក ចាំ​ស្កាត់​ផ្លូវ​សាសន៍​ម៉ាឌាន ត្រង់​អស់​ទាំង​ទី​ឆ្លង​ទន្លេ​យ័រដាន់ រហូត​ដល់​បេត-បារ៉ា​ទៅ ដូច្នេះ ពួក​អេប្រា‌អិម​ទាំង​ប៉ុន្មាន​ក៏​មូល​គ្នា​ទៅ​ចាំ​ស្កាត់​ត្រង់​ផ្លូវ​ទឹក​ទាំង​អស់ តាម​ទន្លេ​យ័រដាន់​រហូត​ដល់​បេត-បារ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រ‌ដាន់»។ កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​បាន​ឃើញ​ពួក​អ្នក​នៅ​ត្រសាល​របស់​គូសាន គេ​មាន​ទុក្ខ​លំបាក ឯ​រំភាយ​ត្រសាល​របស់​ម៉ាឌាន​ក៏​ញ័រ។


ការ​នេះ​កើត​មក​នៅ​ភូមិ​បេថា‌នី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។


បង‌ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង និង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌វិញ្ញាណ​ថា ចូរ​ខំ​ប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ


ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ


ពួក​កាឡាត​បាន​វាយ​ចាប់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ស្រុក​ពួក​អេប្រាអិម។ ពេល​ណា​មាន​ពួក​អេប្រាអិម​ដែលលួច​រត់​គេច អង្វរ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង» នោះ​ពួក​កាឡាត​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​ជា​ពួក​អេប្រាអិម​ឬ?» កាល​គេ​ឆ្លើយ​ថា «ទេ»


ព្រះ​បាន​ប្រគល់​អូរិប និង​សៀប ជា​មេ​លើ​សាសន៍​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រៀប​ផ្ទឹម​នឹង​អ្នក​រាល់​គ្នាបាន?» កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ កំហឹង​របស់​គេ​ចំពោះ​លោក​ក៏​ស្ងប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម