ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។
ពួកចៅហ្វាយ 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅសាមារនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។ អាល់គីតាប គាត់បានគ្រប់គ្រងលើស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចគាត់ក៏ស្លាប់ទៅ ហើយគេបញ្ចុះសពរបស់គាត់នៅស្រុកសាមារនោះ។ |
ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។
ក្រោយពីថូឡាមក មានយ៉ាអ៊ារ ជាពួកកាឡាត បានងើបឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់រយៈពេលម្ភៃពីរឆ្នាំ។
កាលអ៊ីស្រាអែលបានរស់នៅក្រុងហែសបូន និងភូមិនានាដែលនៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងភូមិនានាដែលនៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំ ហេតុអ្វីបានជាព្រះករុណាមិនរំដោះយកទឹកដីទាំងនោះវិញ នៅគ្រានោះទៅ?