Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ក៏​បាន​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល​អស់​២៣​ឆ្នាំ រួច​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​សាមារ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​បាន​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃបី​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​សាមារ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​បាន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ស្រុក​សាមារ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គាត់​បាន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​គាត់​នៅ​ស្រុក​សាមារ​នោះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:2
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច នោះ​មាន​ថូឡា ជា​កូន​ពូវ៉ា ដែល​ជា​កូន​ដូដូរ ក្នុង​ពួក​អ៊ីសាខារ បាន​តាំង​ឡើង​ជួយ​សង្គ្រោះ​ដល់​ពួក​អ៊ីស្រាអែល លោក​នៅ​ត្រង់​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម


ក្រោយ​ពី​នោះ​មក​មាន​យ៉ាអ៊ារ ជា​ពួក​កាឡាត បាន​តាំង​ឡើង លោក​បាន​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល អស់​២២​ឆ្នាំ


ក្នុង​រវាង​៣០០​ឆ្នាំ​នេះ ដែល​សាសន៍​អ៊ីស្រាអែល​នៅ​ក្រុង​ហែសបូន នឹង​តំបន់​នៅ​ជុំវិញ នៅ​ក្រុង​អារ៉ូអ៊ើរ នឹង​តំបន់​នៅ​ជុំវិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន នោះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ចាប់​យក​ស្រុក​ពី​គេ​មក ក្នុង​គ្រា​នោះ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម