Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 កាល​អ៊ីស្រា‌អែល​បាន​រស់​នៅ​ក្រុង​ហែសបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ នៅ​ក្រុង​អារ៉ូអ៊ើរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន អស់​រយៈ​ពេល​បីរយ​ឆ្នាំ ហេតុ​អ្វី​បាន​ជា​ព្រះ​ករុណា​មិន​រំដោះ​យកទឹក​ដី​ទាំង​នោះ​វិញ នៅ​គ្រា​នោះ​ទៅ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើ‌ណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ក្នុង​រវាង​៣០០​ឆ្នាំ​នេះ ដែល​សាសន៍​អ៊ីស្រាអែល​នៅ​ក្រុង​ហែសបូន នឹង​តំបន់​នៅ​ជុំវិញ នៅ​ក្រុង​អារ៉ូអ៊ើរ នឹង​តំបន់​នៅ​ជុំវិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន នោះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ចាប់​យក​ស្រុក​ពី​គេ​មក ក្នុង​គ្រា​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ស្តេច​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ?

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:26
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា៖ តើ​មាន​អ្វី​កើត​ឡើង?


ក្រោយ​ពី​ព្រះ‌អង្គ​បាន​បំផ្លាញ​សាសន៍​ប្រាំពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ស្រុក​របស់​គេ​ដល់​បុព្វ‌បុរស​របស់​យើង ទុក​ជា​មត៌ក។


"ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ ចូរ​ចាប់​ផ្ដើម​ចាប់​យក​ស្រុក​នោះ ហើយ​ច្បាំង​នឹង​គេ​ចុះ។


ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​មួយ​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក រួម​ទាំង​ប្រជា‌ជន និង​ស្រុក​របស់​គេ​ផង។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​នេះ ដូច​ជា​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី នៅ​ក្រុង​ហែសបូន​ដែរ"។


ពួក​យើង​បាន​កម្ទេច​ទី​ក្រុង​ទាំង​នោះ​អស់​រលីង ដូច​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន​ដែរ គឺ​បាន​កម្ទេច​ទី​ក្រុង​ទាំង​អស់ ព្រម​ទាំង​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ផង។


លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជាមួយ​ស្តេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។


គឺ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​នៅ​ក្រុង​ហែស‌បូន ដែល​សោយ‌រាជ្យ​លើ​ស្រុក​កាឡាដ​មួយ​ចំហៀង ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន គឺ​ពី​កណ្ដាល​ស្ទឹង​នោះ រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ប្រទល់​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន


ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើរម៉ូន និង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាដ​មួយ​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន


និង​អស់​ទាំង​ទី​ក្រុង​របស់​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ‌រាជ្យ​នៅ​ក្រុង​ហែស‌បូន រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន


ដូច្នេះ ទឹក​ដី​របស់​គេ​ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំងតំបន់​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេឌីបា


ក្រុង​ហែស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​តំបន់​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន


លុះ​ពេល​ជា​យូរ​ក្រោយមក កាល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែលបាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំ‌វិញ នោះ​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ហើយ


ពួក​សាសន៍​ទាំង​នោះ​ក៏​ធ្វើ​បាប ហើយ​សង្កត់‌សង្កិន​ប្រជាជន​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​របស់​ពួក​អាម៉ូរី គឺ​ស្រុក​កាឡាត ចាប់​ពី​ឆ្នាំ​នោះ រហូត​អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។


ដូច្នេះ ស្រុក​ទេស​ក៏​បាន​សុខ​សាន្ត‌ត្រាណ​អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ បន្ទាប់​មក អូធ្នាល​ជា​កូន​កេណាស​ក៏​ស្លាប់​ទៅ។


ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​របស់​ពួក​អ៊ីស្រា‌អែលនៅ​ថ្ងៃ​នោះ​ឯង ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​វិនាស​ទៅ​ដូច្នោះ​ដែរ! តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ដែល​រះ​ឡើង​ពេញ​កម្លាំង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​សែសិប​ឆ្នាំ។


ដូច្នេះ ពួក​ម៉ាឌាន​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មិន​អាច​ងើប​ក្បាល​ទៀត​បាន​ឡើយ ហើយ​នៅ​ជំនាន់​គេឌាន ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ​រយៈ​ពេល​សែសិប​ឆ្នាំ។


អ័ប៊ី‌ម៉្មា‌ឡិច​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល​រយៈ​ពេល​បី​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម