បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ពួកចៅហ្វាយ 10:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ពួកស៊ីដូន ពួកអាម៉ាឡេក និងពួកម៉ាអូន ក៏បានសង្កត់សង្កិនអ្នករាល់គ្នាដែរ តែកាលអ្នករាល់គ្នាបានស្រែកអំពាវនាវរកយើង នោះយើងក៏បានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិស៊ីដូន ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូន បានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃគេទេឬអី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ពួកសាសន៍ស៊ីដូន សាសន៍អាម៉ាលេក នឹងពួកម៉ាអូន បានធ្វើទុក្ខដល់ឯងរាល់គ្នាដែរ តែកាលឯងរាល់គ្នាបានអំពាវនាវដល់អញ នោះអញបានជួយសង្គ្រោះឯងឲ្យរួចពីកណ្តាប់ដៃរបស់គេទៅ អាល់គីតាប ជនជាតិស៊ីដូន ជនជាតិអាម៉ាឡេក និងជនជាតិម៉ាអូន បានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃគេទេឬអី? |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត (គឺក្រុងកាដេស) ក៏វាយស្រុកអាម៉ាឡេកទាំងអស់ និងពួកអាម៉ូរីដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមករស់នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញជំរំរបស់គេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃ ហើយតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសម្រាប់ហ្វូងសត្វ។
ស្តេចបានប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាឡេក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយដណ្ដើមបានទីក្រុងដើមលម៉ើ ។
ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។