Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ថា៖ «តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​អេស៊ីព្ទ និង​ពួក​អាម៉ូរី ពី​ពួក​អាំម៉ូន និង​ពី​ពួក​ភីលី‌ស្ទីន​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​មក​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ទៅ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា តើ​អញ​មិន​បាន​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​សាសន៍​អេស៊ីព្ទ សាសន៍​អាម៉ូរី នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នឹង​សាសន៍​ភីលីស្ទីន​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ​ថា៖ «ពេល​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលី‌ស្ទីន

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​អេស៊ីព្ទ ហើយ​ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ខ្មោច​សាសន៍​អេស៊ីព្ទ​រាយ​នៅ​តាម​ឆ្នេរ​សមុទ្រ។


ដូច្នេះ គេ​ក៏​សម្លាប់​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​មនុស្ស​ទាំង​អស់​របស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត ហើយ​គេ​ក៏​ចាប់​យក​ស្រុក​របស់​ស្ដេច​នោះ។


ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។


គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ គេ​ក៏​ចុះ​ទៅ​តាម​លោក ហើយ​វាយ​យក​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ពី​សាសន៍​ម៉ូអាប់ ហើយ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ឆ្លងសោះ​ឡើយ។


បន្ទាប់​ពី​អេហ៊ុឌ​មក មាន​សាំកើរ ជា​កូន​អ័ណាត លោក​បាន​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ ហើយ​លោក​ក៏​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ដែរ។


គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ចាត់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ឲ្យ​ទៅ​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទី​លំ‌នៅ​នៅ​ទី​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម