Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ជន‌ជាតិ​ស៊ីដូន ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​គេ​ទេ​ឬ​អី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មួយ​ទៀត ពួក​ស៊ីដូន ពួក​អាម៉ា‌ឡេក និង​ពួក​ម៉ាអូន ក៏​បាន​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​ដែរ តែ​កាល​អ្នក​រាល់​គ្នា​បាន​ស្រែក​អំពាវ‌នាវ​រក​យើង នោះ​យើង​ក៏​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មួយ​ទៀត ពួក​សាសន៍​ស៊ីដូន សាសន៍​អាម៉ា‌លេក នឹង​ពួក​ម៉ាអូន បាន​ធ្វើ​ទុក្ខ​ដល់​ឯង​រាល់​គ្នា​ដែរ តែ​កាល​ឯង​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​អញ នោះ​អញ​បាន​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ជន‌ជាតិ​ស៊ីដូន ជន‌ជាតិ​អាម៉ាឡេក និង​ជន‌ជាតិ​ម៉ាអូន បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ស្រែក​អង្វរ​យើង តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ទេ​ឬ​អី?

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។


នៅ​រជ្ជ‌កាល​ព្រះ‌បាទ​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា អស់​អ្នក​ដែល​មាន​ឈ្មោះ​ខាង​លើ បាន​មក​ដល់​ស្រុក​នោះ ពួក​គេ​បំផ្លាញ​តង់ត៍ និង​ជម្រក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ហើយ​បំផ្លាញ​ប្រជា‌ជន​ឲ្យ​វិនាស​ទាំង​ស្រុង រហូត​មក​ទល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ពួក​គេ​តាំង​ទី​លំ‌នៅ​ជំនួស​អ្នក​ស្រុក​ពី​មុន ព្រោះ​ទី​នោះ​មាន​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​ពួក​គេ។


ព្រះ‌បាទ​អេក្លូន​បាន​ពួត‌ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ា‌ឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ ។


រាល់​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​សាប​ព្រោះ ជន‌ជាតិ​ម៉ាឌាន និង​ជន‌ជាតិ​អាម៉ា‌ឡេក ព្រម​ទាំង​ពួក​ពនេ‌ចរ ​មក​ពី​ស្រុក​ខាង​កើត បាន​ឡើង​មក​លុក‌លុយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម