ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
បរិទេវ 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើខ្ញុំខំស្រែកហៅរកជំនួយ ព្រះអង្គរាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំ ចូលទៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែព្រះអង្គឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ កាលណាខ្ញុំអំពាវនាវ ហើយស្រែកឡើងឲ្យជួយ នោះទ្រង់រាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំចូលទៅឡើយ អាល់គីតាប ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែទ្រង់ឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។ |
ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកព្រះអង្គ តែព្រះអង្គមិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែព្រះអង្គគ្រាន់តែ សម្លឹងមើលទូលបង្គំប៉ុណ្ណោះ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។
៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើព្រះអង្គខ្ញាល់នឹងប្រជារាស្ត្រព្រះអង្គ នៅពេលគេអធិស្ឋានរកព្រះអង្គ ដល់កាលណាទៀត?
ព្រះអង្គបានឃ្លុំអង្គ ដោយសេចក្ដីក្រោធ ហើយដេញតាមយើងខ្ញុំ ព្រះអង្គបានប្រហារជីវិត ឥតប្រណីសោះ
ឱព្រះយេហូវ៉ាអើយ តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ? ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ តែព្រះអង្គមិនសង្គ្រោះសោះ?
ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?»
ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។