ពេលនោះ លោកយ៉ូសែបក៏ប្រញាប់ប្រញាល់ចេញទៅរកកន្លែងយំ ព្រោះលោកមានចិត្តក្តួលអាណិតដល់ប្អូនជាខ្លាំង ហើយលោកក៏ចូលទៅយំនៅក្នុងបន្ទប់។
បទចម្រៀងសាឡូម៉ូន 5:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ងួនសម្លាញ់ខ្ញុំក៏បញ្ចូល ព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់ អាល់គីតាប ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។ |
ពេលនោះ លោកយ៉ូសែបក៏ប្រញាប់ប្រញាល់ចេញទៅរកកន្លែងយំ ព្រោះលោកមានចិត្តក្តួលអាណិតដល់ប្អូនជាខ្លាំង ហើយលោកក៏ចូលទៅយំនៅក្នុងបន្ទប់។
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។
ប៉ុន្តែ ស្ត្រីដែលជាម្តាយរបស់កូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា៖ «ឱព្រះករុណាជាអម្ចាស់នៃខ្ញុំអើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំសម្លាប់ឡើយ» តែស្ត្រីម្នាក់ទៀតពោលថា៖ «កូននេះមិនត្រូវបានជារបស់ឯង ឬរបស់ខ្ញុំឡើយ ត្រូវពុះជាពីរទៅ»។
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។ ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់ យើងនឹងមានអំណរ ហើយរីករាយជាមួយទ្រង់ យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ទ្រង់ នោះត្រឹមត្រូវណាស់។
តើអេប្រាអិមជាកូនសម្លាញ់របស់យើងឬ? តើជាកូនសំណព្វឬ? ដ្បិតដែលយើងនិយាយទាស់នឹងវាវេលាណា នោះយើងក៏នឹករឭកដល់វានៅវេលានោះ។ ដូច្នេះ យើងមានចិត្តរំជួលដល់វា និងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មានស្ត្រីម្នាក់ ឈ្មោះលីឌា ពីស្រុកធាទេរ៉ា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយ នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្តីដែលលោកប៉ុលមានប្រសាសន៍។
អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តលោកទីតុស ឲ្យមានចិត្តខ្នះខ្នែងចំពោះអ្នករាល់គ្នា ដូចខ្ញុំដែរ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។