បទចម្រៀងសាឡូម៉ូន 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកម្រាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលប៉ាក់ ដោយសេចក្ដីស្រឡាញ់។ ពួកកូនស្រីក្រុងយេរូសាឡិមអើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកំរាលដោយមាស ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ ហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗ ក្រុងយេរូសាឡិមបានប៉ាក់ដោយសេចក្ដីស្រឡាញ់។ អាល់គីតាប ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។ |
៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់ ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។