ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។
នេហេមា 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្យ៉ាងទៀត មានពួកយូដា និងពួកមេគ្រប់គ្រងមួយរយហាសិបនាក់ បរិភោគអាហាររួមតុជាមួយខ្ញុំ ឥតរាប់ពួកអ្នកដែលមកឯយើង ពីពួកសាសន៍ដទៃនៅជុំវិញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនេះទៀត មានពួកយូដា នឹងពួកនាយដំរួត១៥០នាក់ បរិភោគអាហារនៅតុខ្ញុំផង ឥតរាប់ពួកអ្នកដែលមកឯយើងរាល់គ្នា ពីពួកសាសន៍ដទៃនៅជុំវិញឡើយ អាល់គីតាប អស់អ្នកដែលបរិភោគអាហាររួមតុជាមួយខ្ញុំ មានចំនួនមួយរយហាសិបនាក់ ជាជនជាតិយូដា ដែលគ្រប់គ្រងស្រុក ហើយក្រៅពីនោះ ក៏មានភ្ញៀវមកពីប្រជាជាតិនានាដែលនៅជុំវិញដែរ។ |
ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។
«ព្រះករុណាជ្រាបហើយថា ព្រះបាទដាវីឌ បិតារបស់ទូលបង្គំ ចង់សាងសង់ព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់មិនបាន ដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទារបស់ទ្រង់ ។
ប្រការមួយទៀត ខ្ញុំក៏បាននៅជាប់នឹងកិច្ចការសង់កំផែងនេះដែរ យើងមិនបានទិញដីឯណាឡើយ ឯពួកអ្នកបម្រើរបស់ខ្ញុំទាំងប៉ុន្មាន សុទ្ធតែបានមូលមកជួយធ្វើកិច្ចការនេះ។
ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។