១ ពង្សាវតារក្សត្រ 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រាអែលទាំងមូល ឲ្យមកជួបទូលបង្គំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាលទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រិយ៍យេសិបិល មកជាមួយដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ នឹងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។ សូមមើលជំពូកអាល់គីតាប19 ឥឡូវនេះ សូមប្រមូលប្រជាជនអ៊ីស្រអែលទាំងមូល ឲ្យមកជួបខ្ញុំនៅលើភ្នំកើមែល ហើយឲ្យព្យាការីរបស់ព្រះបាល ទាំងបួនរយហាសិបនាក់ និងព្យាការីរបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគរួមតុនឹងម្ចាស់ក្សត្រីយេសិបិលមកជាមួយដែរ»។ សូមមើលជំពូក |
ដូច្នេះ ចូរហៅពួកហោរារបស់ព្រះបាលទាំងអស់មកជួបយើងឥឡូវ ព្រមទាំងពួកអ្នកដែលថ្វាយបង្គំ និងអស់ពួកសង្ឃរបស់ព្រះអង្គផង កុំឲ្យមានខ្វះអ្នកណាមួយឡើយ ដ្បិតយើងត្រូវថ្វាយយញ្ញបូជាយ៉ាងធំដល់ព្រះបាល បើអ្នកណាខានមក នោះនឹងត្រូវស្លាប់» ប៉ុន្តែ ព្រះបាទយេហ៊ូវប្រព្រឹត្តដោយឧបាយទេ ប្រយោជន៍ដើម្បីនឹងបំផ្លាញពួកអ្នកដែលថ្វាយបង្គំដល់ព្រះបាលទាំងអស់។
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។