Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​នេះ​ទៀត មាន​ពួក​យូដា នឹង​ពួក​នាយ​ដំរួត​១៥០​នាក់ បរិភោគ​អាហារ​នៅ​តុ​ខ្ញុំ​ផង ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង​រាល់​គ្នា ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ម្យ៉ាង​ទៀត មាន​ពួក​យូដា និង​ពួក​មេ​គ្រប់​គ្រង​មួយ​រយ​ហាសិប​នាក់ បរិ‌ភោគ​អាហារ​រួម​តុ​ជាមួយ​ខ្ញុំ ឥត​រាប់​ពួក​អ្នក​ដែល​មក​ឯ​យើង ពី​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អស់​អ្នក​ដែល​បរិភោគ​អាហារ​រួម​តុ​ជា​មួយ​ខ្ញុំ មាន​ចំនួន​មួយ​រយ​ហា‌សិប​នាក់ ជា​ជន‌ជាតិ​យូដា ដែល​គ្រប់‌គ្រង​ស្រុក ហើយ​ក្រៅ​ពី​នោះ ក៏​មាន​ភ្ញៀវ​មក​ពី​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អស់​អ្នក​ដែល​បរិភោគ​អាហារ​រួម​តុ​ជា​មួយ​ខ្ញុំ មាន​ចំនួន​មួយ​រយ​ហា‌សិប​នាក់ ជា​ជន‌ជាតិ​យូដា ដែល​គ្រប់‌គ្រង​ស្រុក ហើយ​ក្រៅ​ពី​នោះ ក៏​មាន​ភ្ញៀវ​មក​ពី​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ​ដែរ។

សូមមើលជំពូក ចម្លង




នេហេមា 5:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះមភីបូសែត​លោក​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ព្រោះ​លោក​ត្រូវ​បរិភោគ​នៅ​តុ​នៃ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​២។


នោះ​ដាវីឌ​មាន​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្ដី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​អស់​ទាំង​ស្រែ​ចំការ​របស់​សូល​ជា​ជីតា​ដល់​អ្នក តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជានិច្ច


ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​មក​ឯ​ទូលបង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​៤៥០​នាក់ នឹង​ពួក​ហោរា​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់ ដែល​បរិភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង។


ទ្រង់​ជ្រាប​ហើយ​ថា ដាវីឌ ជា​បិតា​នៃ​ទូលបង្គំ រក​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​មិន​បាន ដោយ​ព្រោះ​ចេះ​តែ​មាន​ចំបាំង​នៅ​គ្រប់​ទិស​ជុំវិញ ដរាប​ដល់​ព្រះ‌យេហូវ៉ា​បាន​បង្ក្រាប​គេ​នៅ​ក្រោម​បាទា​លោក


ប្រការ​មួយ​ទៀត ខ្ញុំ​បាន​នៅ​ជាប់​នឹង​ការ​សង់​កំផែង​នេះ​ឡើង​ដែរ យើង​រាល់​គ្នា​មិន​បាន​ទាំង​ទិញ​ដី​ឯ​ណា​ផង ហើយ​ពួក​បំរើ​របស់​ខ្ញុំ​បាន​មូល​មក ជួយ​ធ្វើ​ការ​នេះ​ដែរ


តែ​ឯ​អ្នក​មាន​ចិត្ត​សទ្ធា​វិញ គេ​គិត‌គូរ​ការ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ​ឯង។


ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់‌ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ​ផង​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម