នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។
នេហេមា 4:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទោះជាខ្ញុំ ឬបងប្អូន ពួកអ្នកបម្រើរបស់ខ្ញុំ ឬពួកអ្នកការពារដែលមកតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសម្លៀកបំពាក់ចេញឡើយ ម្នាក់ៗកាន់អាវុធជាប់នឹងដៃស្ដាំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបម្រើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទោះខ្ញុំ ឬបងប្អូន ពួកអ្នកបំរើខ្ញុំ ឬពួកចាំយាមដែលតាមខ្ញុំក្តី គ្មានអ្នកណាបានដោះសំលៀកបំពាក់ចេញឡើយ លើកតែមានការបោកទឹកប៉ុណ្ណោះ។ អាល់គីតាប ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបម្រើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។ |
នៅគ្រានោះ ខ្ញុំក៏ប្រាប់ប្រជាជនថា៖ «ត្រូវឲ្យគ្រប់គ្នា ព្រមទាំងអ្នកបម្រើរបស់ខ្លួន ដេកនៅក្រុងយេរូសាឡិម ដើម្បីឲ្យគេជួយការពារយើងនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។
នៅគ្រានោះ មានសម្រែកជាខ្លាំងរបស់ប្រជាជន និងប្រពន្ធរបស់ពួកគេ ស្រែកឡើងទាស់នឹងពួកបងប្អូនរបស់គេជាសាសន៍យូដា។
ប្រការមួយទៀត ខ្ញុំក៏បាននៅជាប់នឹងកិច្ចការសង់កំផែងនេះដែរ យើងមិនបានទិញដីឯណាឡើយ ឯពួកអ្នកបម្រើរបស់ខ្ញុំទាំងប៉ុន្មាន សុទ្ធតែបានមូលមកជួយធ្វើកិច្ចការនេះ។
ខ្ញុំបានប្រគល់អំណាចគ្រប់គ្រងលើក្រុងយេរូសាឡិម ឲ្យហាណានី ជាប្អូនប្រុសរបស់ខ្ញុំ និងហាណានា ជាមេបន្ទាយ ដ្បិតគាត់ជាមនុស្សស្មោះត្រង់ ក៏កោតខ្លាចដល់ព្រះលើសជាងមនុស្សជាច្រើន។
គេមិនរុញគ្នាទៅវិញទៅមកទេ គឺម្នាក់ៗដើរតាមជួររៀងខ្លួន គេទម្លុះទម្លាយឧបសគ្គ ឥតរុញរាឡើយ។
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។
ពេលនោះ អ័ប៊ីម៉្មាឡិច និងពួកទ័ពទាំងប៉ុន្មានដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន។ អ័ប៊ីម៉្មាឡិចយកពូថៅទៅកាប់មែកឈើមួយ រួចដាក់លើស្មាលីទៅ ទាំងបង្គាប់មនុស្សដែលនៅជាមួយថា៖ «អ្នករាល់គ្នាឃើញខ្ញុំធ្វើអ្វី ចូរប្រញាប់នឹងធ្វើតាមខ្ញុំទៅ!»។